CamNews

ព័ត៌មានបច្ចេកវិទ្យា 

រូបភាពលើភពអង្គារដែលថតដោយផ្កាយរណប NASA ត្រូវគេសង្ស័យថា ជាដានរបស់មនុស្សភពផ្កាយ (វីដេអូ)

វីដេអូមួយរបស់ក្រុមអ្នកស្វែងរកមនុស្សភពផ្កាយនៅក្នុងអវកាស បានបង្ហាញអំពីរូបភាពដែលដូច
ទៅនឹងទីតាំងរបស់មនុស្សភពផ្កាយបុរាណនៅលើភពព្រះអង្គារ។


ក្រុម “អ្នកប្រមាញ់មនុស្សភពផ្កាយ” (UFAH) ទើបតែបានបញ្ចេញរូបថតទាំងឡាយដែលយកពី
ឧបករណ៍សិក្សាស្រាវជ្រាវរបស់ NASA បានបង្ហាញថា មានដានជាច្រើនអាចជារបស់មនុស្សភព
ផ្កាយបុរាណ នេះបើតាមទំព័រ Daily Star។

ក្នុងវីដេអូនេះ គេឃើញមានរូបភាពចម្លែក ហាក់ដូចជារូបដែលត្រូវបានគេឆ្លាក់នៅលើថ្មរបស់ភព
ព្រះអង្គារ នៅក្នុងតំបន់ Elysium Planitia នៅក្បែរខ្សែអេក្វាទ័ររបស់ភពនេះ។


រូបភាពមួយចំនួន មានរូបរាងដូចទៅនឹងដំបូលអ្វីមួយ ជាមួយនឹងរង្វង់មូលព័ន្ធជុំវិញ។ UFAH ជឿ
ថា នេះអាចជាទីក្រុងដែលមានជញ្ជាំងព័ន្ធជុំវិញ។ ជាងនេះ មានការបញ្ចេញមតិនៅលើ Youtube
ថា បណ្ដាសំណង់នៅលើភពព្រះអង្គារនេះ គឺដូចទៅនឹងសំណង់នៅអាហ្វ្រិកខាងត្បូង។


ផ្ទៃដីនៅលើភពព្រះអង្គារ បច្ចុប្បន្នមានសភាពកក ប៉ុន្តែ អ្នកវិទ្យាសាស្ដ្រជឿថា ភពនេះធ្លាប់មាន
អាកាសធាតុសមស្របសម្រាប់រស់នៅ ដោយយោងទៅលើការសិក្សាស្រាវជ្រាវទៅលើដីរបស់ភព
ក្រហមនេះ។ រូបភាពរបស់ភពព្រះអង្គារដែលថតពីយានរបស់ NASA ក៏បានឱ្យដឹងថា វាលរាប
Elysium Planitia ធ្លាប់ជាកន្លែងដែលមានភ្នំភ្លើងច្រើនផងដែរ។


សូមរំលឹកដែរថា ក្រុម UFAH ក៏ធ្លាប់បានប្រកាសថា ភពសុក្រ (Venus) គឺជាកន្លែងរស់នៅរបស់
មនុស្សភពផ្កាយ ដែលពួកគេមានសមត្ថភាពរស់នៅក្នុងអាកាសធាតុអាក្រក់។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: NASA មនុស្សភពផ្កាយ ភព​ព្រះអង្គារ