សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នឹងបើកការប្រកួត វាយកូនបាល់ជាលក្ខណៈ
អន្តរជាតិមួយមានឈ្មោះថា ITF Men`s Future Events ក្រោមកិច្ចសហប្រត្តិបត្តិការ
ជាមួយសហព័ន្ធវាយកូនបាល់អន្តរជាតិ។
ការប្រកួតនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ខែវិច្ឆិកា រហូតដល់ថ្ងៃទី ០៩ ខែធ្នូឆ្នាំ ២០១២
នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាវាយកូនបាល់ជាតិស្ថិតនៅ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការប្រកួតនេះបែងចែកចេញជាពីរវិញ្ញាសារគឺ វាយគូ និងវាយឯកត្តជន។ ក្នុងនោះ
កីឡាកររបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រៀមខ្លួនចូលរួមការប្រកួតនេះមាន
ចំនួន ២រូប គឺកីឡាករ ប៊ុន កេន្នី និង ឡុង សំនៀង។
សូមបញ្ជាក់ថានេះគឺជាលើកទី២ហើយដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធការប្រកួត
វាយកូនបាល់ជាលក្ខណៈអន្តរជាតិ ដែលធ្លាប់បានធ្វើម្តងរួចហើយកាលពីឆ្នាំ ២០១១៕
ដោយ៖ តុលា
ប្រភព៖ T