ក្រុមហ៊ុនSecurity Sophos បានបង្ហាញចេញនូវសារព្រមានមួយនៅក្នុងBlog របស់ខ្លួនថា
កម្មវិធីInstagrem បានធ្វើការចែកចាយមិនជាក់លាក់(គឺមិនបានឆ្លងកាត់Google Play Store)
ដែលបានភ្ជាប់ជាមួយនូវ malware Andr/Boxer-F។អ្នកប្រើប្រាស់ពេលមិនបានប្រយ័ត្នអាចនឹង
ត្រូវបាត់បង់ប្រាក់ ព្រោះវានឹងផ្ញើររាល់SMS ដែលអាចប្រមូលប្រាក់បានដល់អ្នកបង្កើតវាឡើង។
Sophos បាននិយាយថាគេកំពុងតែប្រមូលFileទាំងឡាយណាដែលមានកន្ទុយជា APKរបស់
malwareដែលមានរូបថតជាច្រើនរបស់បុរសម្នាក់នៅរុស្ស៊ី។ក្រុមហ៊ុនបានបន្ថែមថា ការដែលភ្ជាប់
ជាមួយរូបភាពនេះ គឺដើម្បីបន្លំបណ្តារកម្មវិធីប្រឆាំងមេរោគនៅលើAndroid។ មិនទាន់ច្បាស់ថា
បុរសម្នាក់នោះ ពិតជាអ្នកដែលបានបង្កើតInstagram ក្លែងក្លាយនោះទេ។ ដូច្នេះដើម្បីកុំអោយ
ឆ្លង Virusប្រភេទ malware អ្នកទាំងអស់គ្នាកុំ Download កម្មវិធី Instagram យកមកប្រើប្រាស់
អោយសោះ៕
ដោយ៖ និស្ស័យ
ប្រភព៖ tte