បើទោះបីជាគេត្រូវរង់ចាំដល់ទៅ ១ខែទៀត ទើបបង្ហាញខ្លួន ប៉ុន្តែ ថ្មីៗក្រុមហ៊ុនផលិតគ្រឿង
accessories បានធ្វើឱ្យលេចធ្លាយនូវរូបភាពរបស់ Galaxy Note 7 រួចទៅហើយ។
Galaxy Note 7 នៅតែរក្សារូបរាងមើលទៅមានលក្ខណៈជ្រុងជាង Galaxy S7 និង S7 edge។
ប៉ុន្តែ ខុសពី Note 5 ម៉ាស៊ីន Galaxy Note 7 នឹងប្រើប្រាស់អេក្រង់ដូចទៅនឹង Galaxy S7 edge។
រចនារូបរាងផ្នែកខាងមុខ និងផ្នែកខាងក្រោយ របស់ Galaxy Note 7 មិនមានការប្ដូរផ្លាស់ បើ
ធៀបនឹង Note 5។ កាមេរ៉ាក្រោយនៅតែលយចេញបន្តិច និងត្រូវបានដាក់នៅកណ្ដាល ហើយ
នៅក្បែរនោះគឺមានសេនសឺរជាច្រើន។
ប្រដាប់បំពងសម្លេង និងប៊ូតុង Home នៅផ្នែកខាងមុខក៏មិនផ្លាស់ប្ដូរច្រើន ទាក់ទឹននឹងទីតាំង
និងរចនា។ កន្លែងដាក់ប៊ិច ស្ថិតនៅចំហៀងខាងស្ដាំ ផ្នែកខាងក្រោម។
តាមគម្រោង Galaxy Note 7 នឹងបង្ហាញខ្លួន នៅថ្ងៃទី ២សីហាខាងមុខ។ ផលិតផលថ្មីរបស់
Samsung នេះ នឹងមិនត្រូវបានគេហៅថា Note 6 នោះទេ ប៉ុន្តែ វានឹងត្រូវគេហៅថា Galaxy
Note 7 ដើម្បីឱ្យសមស្របជាមួយនឹងស្រឡាយ Galaxy S ដែលត្រូវបានបញ្ចេញក្នុងឆ្នាំដូចគ្នា។
Galaxy Note 7 ក៏នឹងបំពាក់ RAM 6GB មានបច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក និងបើកសោ
ដោយប្រើភ្នែក។
ប្រែសម្រួល ៖ បុត្រា