យោងតាមការប្រកាសរបស់ក្រុមអ្នកវិទ្យាសាស្ដ្រមកពីមន្ទីរវិទ្យាសាស្ដ្រស្រាវជ្រាវអវកាសល្បី
ឈ្មោះជាច្រើនក្នុងពិភពលោក ភពព្រះអង្គារ អាចនឹងមានទឹក ឬទឹកកកដ៏ច្រើន នៅក្រោមស្រទាប់
ដី។
ការស្រាវជ្រាវរបស់មន្ទីរវិទ្យាសាស្ដ្រផ្នែកអវកាស មកពី Tokyo របស់ជប៉ុន មន្ទីរស្រាវជ្រាវភព និង
ព្រះចន្ទ មកពីក្រុង Houston អាមេរិក មន្ទីរវិទ្យាសាស្ដ្រ Carnegie នៅក្រុងវ៉ាសិងតោន និងផ្នែក
ស្រាវជ្រាវរបស់ NASA បានឱ្យដឹងថា ពួកគេបានរកឃើញសញ្ញាបង្ហាញថា នៅខាងក្រោមផ្ទៃដី
ស្រទាប់លើរបស់ភពព្រះអង្គារ មានផ្ទុកបឹងទឹកកកដ៏ក្រាស់។
ដោយការពិនិត្យទៅលើបណ្ដាដុំអាចម៍ផ្កាយរបស់ភពអង្គារ ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញថា បើ
ទោះជាមានអាតូម hydro ដែលស្ថិតនៅក្នុងស្រទាប់ និងបរិយាកាសរបស់ភពអង្គារ ប៉ុន្ដែ វាបែរ
ជាមានកម្រិតអ៊ីសូតូម ខុសគ្នាទៅនឹងអាតូមដែលបានរកឃើញនៅដុំអាចម៍ផ្កាយមកពីភពអង្គារ។
ភាពខុសគ្នាអំពីកម្រិត neutron បង្ហាញថា អាតូម hydro ក្នុងអាចម៍ផ្កាយរបស់ភពអង្គារ អាចមានប្រភពចេញពីតំបន់ដែលមានទឹកដ៏ច្រើន។
ជាក់ស្ដែង បណ្ដាសញ្ញាសមាមាត្រអ៊ីសូតូម អាចនឹងខុសគ្នា នៅពេលវាត្រូវបានរកឃើញនៅតំបន់
ដែលមានទំហំធំ ដូចជាបឹងទឹកធំជាដើម។ នៅទីនោះ អ្នកវិទ្យាសាស្ដ្ររកឃើញថា កម្រិតអ៊ីសូតូម
ក្នុងដុំអាចម៍ផ្កាយ មិនមានតុល្យភាពជាមួយនឹងបរិយាកាសរបស់ភពអង្គារ។
ជំនួសមកវិញ ប្រការមួយទៀត ក៏ត្រូវបានគេគិតដល់ នោះគឺ ការកើនឡើងរបស់ស្រទាប់ទឹកកក
ហើយចំហាយរបស់វា បានហោះឡើងទៅកាន់អាកាស និងក្រោយមក ក៏បានហោះផុត ចេញទៅ
លំហអវកាស។ នេះគឺជាព័ត៌មានដ៏សំខាន់បំផុតមួយ សម្រាប់បេសកកម្មទៅគ្រប់គ្រងភពអង្គារ
របស់មនុស្ស។
គួររំលឹកថា កាលពីដើមខែធ្នូ NASA ក៏បានបាញ់បង្ហោះយានអវកាស Orion គ្មានមនុស្សបើក ទៅ
កាន់ភពអង្គារ ដើម្បីបម្រើដល់បេសកកម្មគ្រប់គ្រងភពអង្គាររបស់មនុស្ស ដែលគ្រោងនឹងចាប់ផ្ដើម
បញ្ជូនមនុស្សទៅកាន់ភពនេះ ក្នុងពេលឆាប់ៗខាងមុខ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NASA