(ក្រុងឡុងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal រកបាន៣ពិន្ទុក្នុងទឹកដីនៃកីឡដ្ឋាន Emirates ដោយស្រួល ដើម្បីឡើងទៅឈរ នៅលេខរៀងទី៣ ក្នុងតារាងវិញ ក្រោយបំបាក់ក្រុមភ្ញៀវ West Bromwich Albion ២-០ យប់មិញនេះក្នុងសប្តាហ៍ទី៣៤ នៃ Premier League ។
អតីតកីឡាករក្លឹប FC Barcelona, Alexis Sanchez រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី៦ និងនាទីទី៣៨ មុនពេលវគ្គទី ២ ពុំមានការស៊ុតបញ្ចូលទីគ្នាទៀតនោះបញ្ចប់សប្តាហ៍ទី៣៤ ជាមួយនឹងការនៅសល់៤ប្រកួតទៀតប៉ុណ្ណោះ បិទរដូវកាលឆ្នាំ២០១៥-២០១៦ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង