កូរ៉េខាងជើង៖ កាលពីថ្ងៃពុធ ទី ២០ ខែមិថុនា នេះប្រទេសកូរ៉េខាងជើង បានបើកការសម្ពោធ
ដាក់អោយប្រើប្រាស់អាគារ (Apartment) ដ៏ធំមួយនៅចំកណ្ដាលទីក្រុង ព្យុងយ៉ាង (Pyongyang)។
អាគារថ្មីដ៏ប្រណិតនេះមានឈ្មោះថា Changjon។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណ
នៃដងផ្លូវចូលទៅកាន់អាគារ Apartment តែម្ដង។
គួររំលឹកផងដែរថា ការសម្ពោធ ដាក់អោយប្រើប្រាស់អាគារដ៏ប្រណិតនេះ គេឃើងមាន វត្តមាន
របស់ថា្នក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលកូរ៉េខាងជើង ជាច្រើនរូបដូចជា លោក Kim Yong
Nam, Choe Yong Rim, Mun Kyong Dok , Choe Tae Bok, VMar Chow Ryong Hae, Kim Ki
Nam, Yang Hyong Sop, Ro Yu Chol និងមន្រី្ដកងកម្លាំងប្រដាប់អាវុធជាច្រើនសិបនាក់ផងដែរ។
ក្នុងកម្មវិធីនេះដដែល លោក Kim Yong Nam ជាប្រមុខដឹកនាំនៃក្រសួងការពារជាតិបានថ្លែងថា៖
ការកសាងអាគារថ្មីនេះឡើងគឺក្នុងគោលបំនង ទុកជាកន្លែងប្រជុំកិច្ចការធំៗ ដូចជាការប្រជុំបន្ទាន់
ពីកិច្ចការប្រទេសជាតិ ឬក៏ដូចជាការជំនួបជាមួយមន្រ្ដី ស្ថានទូត អ្នកមុខអ្នកការ ពីប្រទេសខាង
ក្រៅផងដែរ។ ម្យ៉ាងវិញទៀត គឹការគោរពបូជាចំពោះអតីតមេដឹកនាំមុន គឺលោក Kim Jong Ilដែលជាមេដឹកនាំដ៏ឆ្នើមសម្រាប់ប្រជាជាតិកូរ៉េទាំងមូល។ លើលពីនេះទៅទៀត គឹការបង្ហាញ ពី
និមិត្តរូបភាពខ្លាំងនៃមេដឹក្រោយ ដែលត្រូវាជាកូនប្រុសលោក Kim Jong Il គឺលោល Kim Jung-
Un។
ដោយ៖ សារិន
ប្រភព៖ wordpress