iPhone 7 Plus គឺជាម៉ូដែលអេក្រង់ 5,5 inch ហើយវាត្រូវបានគេជឿថា មានកាមេរ៉ាភ្លោះ ខុសពី
iPhone 7 ដែលមានកាមេរ៉ាក្រោយតែមួយ។
រូបថតមួយដែលទើបតែត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម Weibo របស់ចិន បានបង្ហាញថា
iPhone 7 Plus ត្រូវបាន Apple បំពាក់កាមេរ៉ាភ្លោះ ដែលមានរីសូលូសឹន 12 megapixel ។ ទំព័រ
PlayFulAndroid ចុះផ្សាយថា រូបថតដែលលេចធ្លាយនោះ ត្រូវបានគេថតនៅក្នុងកិច្ចប្រជុំមួយ
|របស់ក្រុមហ៊ុន Foxconn ដែលជាដៃគូផលិត iPhone របស់ Apple នាបច្ចុប្បន្ន។ រូបថតនេះ ក៏
ត្រូវគេជឿថា ជារូបពិត មិនមែនជារូប Photoshop នោះទេ ព្រោះថា ក្នុងរូបថតនេះ មានសញ្ញា
នៃការបញ្ចាំងស្លាយ។
រូបភាព iPhone ជំនាន់ថ្មីនេះ ត្រូវបានគេជឿថា បានថតចេញពីការបញ្ចាំងស្លាយមួយ នៅក្នុង
កិច្ចប្រជុំមួយរបស់ក្រុមហ៊ុន Foxconn ដែលជាដៃគូផលិត iPhone របស់ Apple
ក្រៅពីព័ត៌មានស្ដីអំពីកាមេរ៉ាភ្លោះ និងឈ្មោះរបស់ iPhone ជំនាន់ថ្មី រូបថតនេះក៏បានបង្ហាញដែរ
ថា iPhone 7 Plus ក៏មិនមានរន្ធដោយកាស ប៉ុន្តែ អ្វីដែលគួរចាប់អារម្មណ៍នោះគឺថា វាប្រើប្រាស់
សម្បកដែលអាចទប់ទល់នឹងជម្រាបទឹក និងឆ្នាំងសកថ្មមិនមានខ្សែ។
រូបភាពច្បាស់ ស្ដីពី iPhone 7 Plus ដែលមានកាមេរ៉ាភ្លោះ
ព័ត៌មានថ្មីពីទំព័រ Wall Street Journal បានបង្ហើបឱ្យដឹងថា Apple នឹងបោះបង់កំណែ 16GB ចាប់
ពីជំនាន់ iPhone 7 ហើយកំណែទាបបំផុត គឺមានអង្គចងចាំ 32GB ។ ក្រៅពីនេះ ប្រភពព័ត៌មាន
ក៏បានឱ្យដឹងថា iPhone 7 អេក្រង់ 4,7 inch មិនមានកាមេរ៉ាភ្លោះដូចកំណែ 7 Plus (ឬ 7 Pro) 5,5
inch ហើយវាមានការអាបដេតតែសេនសឺរដើម្បីថតរូបបានល្អជាងមុនតែប៉ុណ្ណោះ។
ប្រែសម្រួល ៖ បុត្រា