ថ្មីៗនេះ ក្រុមហ៊ុនកូរ៉េខាងត្បូង បានបញ្ចេញផលិតផលកំណែថ្មីរបស់ Galaxy Note 3 ចំនួន ៣
ប្រភេទ ដែលមានពណ៌ស/លឿង , ខ្មៅ/លឿង និងក្រហម។ កំណែដំបូង Galaxy Note 3 គឺមានតែពីរពណ៌ប៉ុណ្ណោះ គឺ ស និងខ្មី ។
ជាក់ស្ដែង ប្រភេទ Note 3 ស/លឿង នៅតែមានពណ៌ស នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ ហើយមានតែគែមជុំវិញទូរស័ព្ទ ជុំវិញកាមេរ៉ាក្រោយ គែមប៊ូតុង Home និងឧបករណ៍បំពងសម្លេង រួមជាមួយក្បាលប៊ិច S-Pen ត្រូវបានស្រោបពណ៌លឿង។
ចំណែកកំណែពណ៌ខ្មៅ/លឿង របស់ Galaxy Note 3 ក៏មានទម្រង់ដូចគ្នានេះដែរ។
ខាងក្រោមនេះគឺជារូបភាពមួយចំនួន នៃស្មាតហ្វូន Galaxy Note 3 កំណែ ពណ៌ស/លឿង និង
ខ្មៅ/លឿង ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk