ក្រុមអ្នកតារាសាស្ដ្របានព្យាករណ៍ថា ជីវិតនៅលើផែនដីនឹងត្រូវបាត់បង់ទាំងស្រុង ក្នុងរយៈពេល
៥ពាន់លានឆ្នាំខាងមុខ ដោយសារតែត្រូវព្រះអាទិត្យដុតបំផ្លាញ។
ក្នុងរយៈពេល៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងក្លាយទៅជាផ្កាយក្រហមធំជាងបច្ចុប្បន្ន ១០០ដង
ដោយការប្រើប្រាស់កែវយឹត ALMA ក្រុមអ្នកវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យ Leuven នៅប្រទេស
ប៊ែលហ្សិក ព្យាករណ៍ថា ក្នុងរយៈពេល៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងក្លាយទៅជាផ្កាយក្រហម
ធំជាងបច្ចុប្បន្ន ១០០ដង ហើយវានឹងហេបយកភពពុធ (Mercury) និងភពសុក្រ (Venus) ហើយដុត
បំផ្លាញជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិនៅលើផែនដី។
ពេលព្រះអាទិត្យរីកធំ វានឹងហេបយកភពពុធ (Mercury) និងភពសុក្រ (Venus) ហើយដុត
បំផ្លាញជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិនៅលើផែនដី
ព្រះអាទិត្យ ក្នុងរយៈពេល៧ពាន់លានឆ្នាំទៀត នឹងក្លាយជាកូនផ្កាយសមួយ។ ស្នូលរបស់ផែនដី
(បើសិនជានៅមាន) ពេលនោះ នៅតែបន្តវិលជុំវិញផ្កាយសនេះ។
រយៈពេល៧ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងក្លាយជាកូនផ្កាយសមួយ ហើយស្នូលរបស់ផែនដី
(បើសិនជានៅមាន) ពេលនោះ នឹងនៅតែបន្តវិលជុំវិញផ្កាយសនេះ
ការរកឃើញរបស់ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើ គឺយោងទៅលើការសិក្សាស្រាវជ្រាវទៅលើ L2
Puppis ដែលជាផ្កាយមួយមានចម្ងាយពីផែនដី ២០៨ឆ្នាំពន្លឺ ហើយកាលពី៥ពាន់លានឆ្នាំមុន ផ្កាយ
នេះមានលក្ខណៈដូចព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញភពមួយដែលវិលជុំវិញ និងមានចម្ងាយពីផ្កាយ L2 Puppis ៣០០លាន
គីឡូម៉ែត្រ ឆ្ងាយជាងពីរដង បើធៀបនឹងចម្ងាយពីផែនដី ទៅព្រះអាទិត្យ។ ភពនេះអាចជាការប្រាប់
ឱ្យដឹងមុនអំពីអនាគតរបស់ផែនដី៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ vnepress/youtube