យោងទៅតាមដំណឹងចចាមអារ៉ាម និងរូបភាពបែកធ្លាយអំពីស៊ុមរបស់ម៉ាស៊ីន ធ្វើឱ្យក្រុមអ្នក
បច្ចេកវិទ្យាបានយល់បន្ថែមទៀតអំពី iPhone ឆ្នាំនេះ ហើយវាអាចនឹងមានឈ្មោះថា iPhone 7
និង iPhone 7 Plus។
មើលជារួម គេជឿថានឹងមិនមានភាពខុសគ្នាច្រើនអំពីរចនារូបរាងរវាង iPhone 7 និង iPhone 6
Plus។ សម្បកទូរស័ព្ទត្រូវបានធ្វើឡើងអំពីលោហធាតុទាំងស្រុង កញ្ចក់កោង 3D នៅផ្នែកខាង
មុខ រួមនឹងជ្រុងដែលមានរូបរាងកោងមូល។ ចំណែកការប្ដូរផ្លាស់សំខាន់ ប្រហែលជាត្រូវបានធ្វើ
ឡើងនៅខាងក្នុងម៉ាស៊ីន ពិសេសគឺប្រព័ន្ធកាមេរ៉ា។
ដំណឹងចចាមអារ៉ាមបានឱ្យដឹងថា កាមេរ៉ា iSight របស់ iPhone 7 នឹងមានទំហំធំជាងមុន។
iPhone 7 នឹងប្រើប្រាស់កាមេរ៉ាបី គឺកាមេរ៉ាមុខមួយ និងកាមេរ៉ាក្រោយពីរ។ ប្រការនេះត្រូវបាន
បង្ហាញឡើងច្បាស់បន្ដិចម្ដងៗ នៅពេលបណ្ដារូបភាពស្ដីពីគ្រឿងបំលាស់របស់ iPhone 7 និង
iPhone 7 Plus បង្ហាញខ្លួនជាបន្ដបន្ទាប់។
សូមបញ្ជាក់ថា បណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូន តែងតែបញ្ជូនបណ្ដាកំណែគំរូរបស់ខ្លួនទៅកាន់
ក្រុមហ៊ុនដៃគូដើម្បីផលិតនូវគ្រឿងបំលាស់។ ដូច្នេះ ការដែលក្រុមហ៊ុនផលិតគ្រឿងបំលាស់ដូច
ជា Olixar ក្ដាប់បានព័ត៌មានច្បាស់ការរបស់ iPhone 7 គឺជារឿងងាយយល់។ ប្រការនេះក៏បាន
បញ្ជាក់ថា កាមេរ៉ារបស់ iPhone 7 និង iPhone 7 Plus មានការផ្លាស់ប្ដូរ៕
ប្រែសម្រួល ៖ បុត្រា