CamNews

ទូរស័ព្ទ 

ក្រុមហ៊ុន Xiaomi វ៉ាដាច់ក្រុមហ៊ុន Samsung នៅក្នុងទីផ្សារស្មាតហ្វូន

ក្រុមហ៊ុន Samsung ជាក្រុមហ៊ុនស្មាតហ្វូនធំបំផុតនៅក្នុងពិភពលោក ត្រូវបានក្រុមហ៊ុន Xiaomi របស់ចិនដណ្តើមយកតំណែងនៅក្នុងទីផ្សារប្រទេសឥណ្ឌា។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានឲ្យដឹងថានៅត្រីមាសចុងក្រោយក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន Xiaomi លក់ស្មាតហ្វូនបានចំនួន ២៥% បើធៀបនឹងក្រុមហ៊ុន Samsung (SSNLF) បាន២៣%។ ក្រុមហ៊ុន Canalys ជាក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀតបានប៉ាន់ស្មានថា ភាគរយរបស់ក្រុមហ៊ុនចិននឹងកើនឡើងដល់ ២៧ ភាគរយបើធៀបនឹងក្រុមហ៊ុន Samsung ដែលមានចំនួន ២៥ ភាគរយតែប៉ុណ្នោះ។ ការកើនឡើងរបស់ក្រុមហ៊ុន Xiaomi គឺដោយសារតែវាផ្តល់នូវតម្លៃទាបដែលជាចំណុចទាក់ទាញដ៏ធំសម្រាប់បុគ្គលដែលរកប្រាក់ចំណូលបានតិចជាង ២000 ដុល្លារក្នុងមួយឆ្នាំ។


លោក Rushabh Doshi អ្នកវិភាគនៅក្រុមហ៊ុន Canalys បាននិយាយថា "ការធ្លាក់ចុះរបស់ក្រុមហ៊ុន Samsung មកពីក្រុមហ៊ុន Samsung មិនអាចផលិតផលិតផលដែលមានតម្លៃទាបបាន"។

ក្រុមហ៊ុន Xiaomi គឺជាម៉ាកមួយដ៏ល្បីក្នុងចំណោមម៉ាកចិនជាច្រើនរួមមាន Lenovo Vivo និង Oppo នៅក្នុងប្រទេសឥណ្ឌា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការលក់របស់ក្រុមហ៊ុន Xiaomi បានកើនឡើងរហូតទៅដល់ ២៥៩% នៅក្នុងប្រទេសឥណ្ឌានៅក្នុងឆ្នាំ ២០១៧នេះ។

លោក Doshi បាននិយាយថា "ការប្រកួតប្រជែងរវាងក្រុមហ៊ុន Xiaomi និង Samsung នឹងបន្តទៅរហូតក្នុងឆ្នាំ ២០១៨" ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ CNN


Tags: Technology news