ព័ត៌មានបច្ចេកវិទ្យា ៖ រាជធានីភ្នំពេញ (១២ មេសា ២០១៥)៖ ដើម្បីឆ្លើយតបនឹងការរង់ចាំយ៉ាងអន្ទសារពីអ្នកគាំទ្រ ទូរស័ព្ទដៃស្មាតហ្វូនរបស់ក្រុមហ៊ុនសាមសុង ក្រុមហ៊ុនបានផ្តល់ការលក់ជូនពិសេសតែមួយថ្ងៃ ប៉ុណ្ណោះ នូវទូរស័ព្ទដៃស្មាតហ្វូនម៉ូដែលថ្មី Samsung Galaxy S6 & S6 edge សម្រាប់ឱកាសបុណ្យ ចូលឆ្នាំខ្មែរ មុននឹងការសម្ភោធដាក់លក់ជាផ្លូវការនូវទូរស័ព្ទភ្លោះទាំងពីរ ដែលគ្រោងនឹងធ្វើនៅចុងខែមេសាឯណោះ។
មនុស្សជាច្រើនក្នុងសម្លៀកបំពាក់ទាន់សម័យ ជាមួយនឹងទឹកមុខរំភើបរីករាយ កំពុងឈរតំរង់ជួរគ្នារង់ចាំជាវទូរស័ព្ទដៃស្មាតហ្វូន ម៉ូដែលថ្មី Samsung Galaxy S6 & S6 Edge នៅមុខ ស្តង់លក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុង នៅផ្សារទំនើបសុរិយា ខណៈពេលដែលអ្នកសារ ព័ត៌មានព្រមទាំងមនុស្សជាច្រើនទៀត កំពុងផ្តិតយកនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅខាងមុខ បរិវេណផ្សារទំនើបសូរិយា។
ប្អូនប្រុស ឡោ លេង ដែលកំពុងតែតំរង់ជួរទិញទូរស័ព្ទទំនើបស្មាតហ្វូននេះ បានឲ្យដឹងថា «ខ្ញុំមកតម្រង់ជួរប្រហែលជាមួយម៉ោងហើយ ដើម្បីទិញទូរស័ព្ទដៃស្មាតហ្វូន S6 Edge យកទុកអួតមិត្តភក្តិ បងប្អូននៅឯស្រុក ហើយម៉្យាងវាមានប្រូម៉ូសិនពិសេសផងថ្ងៃហ្នឹង!»
ការលក់ជូនពិសេសនេះ មានរយៈពេលតែជា 9ម៉ោង កន្លះ ប៉ុណ្ណោះ នៅថ្ងៃទី12 មេសានេះ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង គឺនៅចន្លោះចាប់ពីម៉ោង8 កន្លះព្រឹក រហូតដល់ម៉ោង6យប់ នៅផ្សារទំនើបសូរិយា។ នៅប្រទេសមួយចំនួន រូបរាងពិតរបស់ Samsung Galaxy S6 និង S6 edge មិនទាន់បានដាក់បង្ហាញជាផ្លូវការផង តែដោយឡែកស្រុកខ្មែរយើង មិនត្រឹមតែលក់ពិសេសមុនគេនោះទេ រីឯតម្លៃវិញលក់រឹតតែពិសេសទៅទៀត។ Samsung Galaxy S6 នឹងលក់ជូនក្នុងតម្លៃតែ $690 ចំណែកឯ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 Edge នឹងដាក់ក្នុងតម្លៃត្រឹមតែ $800 ដុល្លារតែប៉ុណ្ណោះ។ ហើយរឹតតែអស្ចារ្យ ជាងនេះទៅទៀត រាល់ការទិញទូរស័ព្ទបួននាក់ម្តងនៅថ្ងៃទី១២នេះ ក៏មានឱកាសចាប់ឆ្នោតយក រង្វាន់ Samsung Galaxy Tab S 8.4” មួយគ្រឿង ថែមទៀត។
គួរបញ្ជាក់ថា រួបរាងពិតរបស់ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 ដែលបាន បង្ហាញជាលើកដំបូងនៅទីក្រុង បាសេលូណា ប្រទេសអេស្បាញ ព្រមគ្នាជាមួយទូរស័ព្ទ ដៃ Samsung Galaxy S6 Edge ក៏ត្រូវបានប្រសិទ្ធិនាមជា «កំពូលទូរស័ព្ទដៃស្មាតហ្វូន គ្មានពីរ» និង «ជាទូរស័ព្ទដៃអែនឌ្រូយល្អបំផុតប្រចាំឆ្នាំ២០១៥នេះ» ពីសមាគមន៍ GSMA ពិតជាមាន លក្ខណៈពិសេសអស្ចារ្យគ្មានគូរប្រៀបដូចបណ្តាញសារព័ត៌មានពាសពេញពិភពលោកភ្ញាក់ផ្អើល មែន។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភព លោក ផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និង របកគំហើញ ឥត ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែ ប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED ។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
ប្រភព ៖ Samsung Cambodia