នៅក្នុងឯកសារមួយដែលបង្ហាញខ្លួននៅប្រទេសចិន iPhone 7 នឹងមានអង្គចងចាំចំនួនបីកំណែ
គឺកំណែ 32GB/128GB រួមនឹងកំណែលំដាប់ខ្ពស់បំផុត មានអង្គចងចាំដល់ទៅ 256GB។
ការកែលំអដែលទាក់ទឹននឹងអង្គចងចាំនេះ ប្រសិនបើ Apple សម្រេចចិត្តលក់ក្នុងតម្លៃដូចកំណែ
មុនៗ នោះវានឹងក្លាយជាស្មាតហ្វូនដែលត្រូវបានគេចាប់អារម្មណ៍បំផុត នៅពេលវាបង្ហាញខ្លួន។
ពោលគឺតម្លៃ 649USD/749USD (iPhone 6s/6s Plus) សម្រាប់កំណែកដែលមានអង្គចងចាំទាប
បំផុត និងបន្ថែម ១០០ដុល្លារសម្រាប់កំណែអង្គចងចាំខ្ពស់ជាង។
iPhone 7 នឹងមានអង្គចងចាំក្នុង 32GB, 128GB និង 256GB
ព័ត៌មានក៏បានឱ្យដឹងថា ឈីប NAND ដែលកំពុងប្រើសម្រាប់ iPhone 7 កំពុងតែត្រូវបាន Toshiba
ជាអ្នកផ្គត់ផ្គង់។ iPhone 7 តាមគម្រោងនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខ ទន្ទឹមនឹង Apple
Watch ជំនាន់ទីពីរ។ ប្រភពមួយចំនួន បានឱ្យដឹងថា Apple អាចនឹងប្រើឈ្មោះ iPhone 6 SE និង
6 SE Plus ជំនួសឱ្យ iPhone 7 ព្រោះថា នេះគឺជាផលិតផលដែលមិនមានការប្ដូរផ្លាស់ប៉ុន្មានទាក់
ទឹននឹងរូបរាងខាងក្រៅ។
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ bgr