ទិន្នន័យរបស់គណនី Yahoo ចំនួន ៥០០លាន ត្រូវបានក្រុមហែកឃើរ (hacker) លួចយកកាលពី
ឆ្នាំ ២០១៤។ អ្នកប្រើប្រាស់ត្រូវធ្វើបែបណាដើម្បីការពារទិន្នន័យក្នុងគណនីរបស់ខ្លួន?
ព័ត៌មានស្ដីអំពីការវាយប្រហារតាមអ៊ីនធឺរណែត ដែលលួចយកគណនី Yahoo របស់អ្នកប្រើប្រាស់
ចំនួន ៥០០លានគណនីកាលពីឆ្នាំ ២០១៤ ត្រូវបានប្រកាសឱ្យដឹង ហើយទិន្នន័យដែលត្រូវបាន
លួចរួមមានឈ្មោះ អ៊ីម៉េល លេខសម្ងាត់ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងបណ្ដាចម្លើយសម្រាប់
សំនួរសុវត្ថិភាពនៃគណនី។
ក្រុមហ៊ុន Yahoo ឱ្យដឹងថា ខ្លួនកំពុងធ្វើការត្រួតពិនិត្យនូវទិន្នន័យកាតទូទាត់ប្រាក់ គណនីធនាគារ
ដែលដើរទន្ទឹមនឹងគណនី Yahoo ដើម្បីឱ្យដឹងថា វាត្រូវបានគេលួចដែរឬអត់ ដោយសារតែទិន្នន័យ
នេះត្រូវបានរក្សាទុកក្នុងប្រព័ន្ធដទៃ ខុសពីប្រព័ន្ធដែលត្រូវបានលួច។
* Yahoo មានទំព័រឆ្លើយតបទៅនឹងសំនួរទាក់ទឹនឹងការវាយប្រហារដែលលួចយកគណនីចំនួន
៥០០លាន នៅទីនេះ https://help.yahoo.com/kb/account/SLN27925.html?impressions=true ។
បើសឹនអ្នកកំពុងប្រើប្រាស់គណនី Yahoo ដែលមានផ្ទុកទិន្ន័យសំខាន់ អ្នកគួរតែធ្វើទៅតាមការណែ
នាំខាងក្រោម ៖
១. ប្ដូរសំនួរ និងចម្លើយសម្ងាត់។ ដោយសារតែទិន្នន័យនេះត្រូវបានលួចយករួមជាមួយនឹងគណនី
ដូច្នេះ ក្រុមហែកឃើរអាចនឹងប្រើប្រាស់សំនួរសម្ងាត់ដើម្បីរកលេខកូដសម្ងាត់ថ្មីរបស់អ្នក។
ចូរឡក់អ៊ីន https://login.yahoo.com/account/personalinfo រួចចូលទៅកាន់ Account Security
ជ្រើសរើស "Disable security questions" ។
២. ប្ដូរលេខកូដសម្ងាត់នៃគណនី Yahoo។ នៅក្នុងផ្នែក Account Security ចូរជ្រើសរើស Change
password ដើម្បីប្ដូរលេខកូដសម្ងាត់។ អ្នកត្រូវប្ដូរលេខកូដសម្ងាត់ថ្មីទាំងស្រុង។
ក្រៅពីនេះ អ្នកត្រូវការប្ដូរលេខកូដសម្ងាត់របស់បណ្ដាគណនីដែលភ្ជាប់ជាមួយនឹងគណនី Yahoo
ផងដែរ។
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ NSS