NASA និង NATO ប្រហែលជាកំពុងលាក់បាំងនូវរូបភាពរបស់មនុស្សភពផ្កាយ ដែលបានបង្ហាញ
ខ្លួននៅក្នុងអវកាស។
ទំព័រ Sputnik កាលពីថ្ងៃទី ២៦តុលា បានចុះផ្សាយថា បណ្ដាអតីតបុគ្គលិករបស់ NASA និង NATO
ថ្មីៗនេះ បាននិយាយអំពីបណ្ដាវិធីដែលអង្គការនេះប្រើប្រាស់ដើម្បីបិទបាំងវត្តមានរបស់មនុស្សភព
ផ្កាយ។
NASA និង NATO ប្រហែលជាកំពុងលាក់បាំងនូវរូបភាពរបស់មនុស្សភពផ្កាយ ដែលបានបង្ហាញ
ខ្លួននៅក្នុងអវកាស
យោងតាមវិស្វករ Norman Bergrun ដើម្បីលាក់បាំងវត្តមានរបស់មនុស្សភពផ្កាយ អង្គការ NASA
បានធ្វើឱ្យរូបភាពព្រះចន្ទក្លាយទៅជាមិនច្បាស់ ក្នុងបំណងមិនឱ្យអ្នកមើលអាចឃើញអ្វីដែលកំពុង
កើតមាននៅទីនោះ។
បណ្ឌិត O'Leary អ្នកស្រាវជ្រាវភពព្រះអង្គារ និងមានវត្តមាននៅពេលបង្កើតរូបភាព “ផ្ទៃមុខនៅ
លើភពព្រះអង្គារ” (face on Mars) ដ៏ល្បីឈ្មោះ បានឱ្យដងថា រូបភាពនេះត្រូវបានកែដើម្បីឱ្យរូប
ភាពផ្ទៃមុខ (ត្រូវបានគេជឿថាជាមុខរបស់មនុស្សភពផ្កាយ) នេះ ដូចទៅនឹងបាតុភូតធម្មជាតិ។
ក្រៅពីនេះ ព័ត៌មានមួយដែលបង្កការភ្ញាក់ផ្អើលក៏ត្រូវបាន Bob Dean (អតីតមេបញ្ជាការម្នាក់របស់
NATO) បង្ហើបឱ្យដឹងថា មានវីដេអូចំនួនដល់ទៅ ៤០ ដែលថតកម្មវិធី Apollo ត្រូវបានគេបំបាត់
ចោល។ ប្រការពិសេសនោះគឺថា បណ្ដាវីដេអូនេះ មានទិដ្ឋភាព UFO ចុះចតនៅលើឋានព្រះចន្ទ។
ទន្ទឹមនឹងនេះ បើយោងតាមលោកស្រី Donna Hare អ្នកដែលធ្លាប់ធ្វើការឱ្យ NASA បានឱ្យដឹងថា
ក្រុមអ្នកអវកាស តែងតែប្រឈមនឹងវត្តមានរបស់ UFO ក្នុងអវកាស។
រូបភាព “ផ្ទៃមុខនៅលើភពព្រះអង្គារ” (face on Mars)
ទោះយ៉ាងណាក៏ដោយ ដោយសារតែរដ្ឋាភិបាលតែងតែគំរាមពួកអ្នកវិទ្យាសាស្ដ្រ ដូច្នេះ ពួកគេមិន
អាចបញ្ចេញព័ត៌មានសម្ងាត់ស្ដីអំពីមនុស្សភពផ្កាយនេះបាន។
ប្រែសម្រួល ៖ តារា
ប្រភព ៖ z-news/khoahoc