CamNews

ព័ត៌មានអន្តរជាតិ 

កម្ពុជាដេកព្រួយ ខណៈព្យុះទីហ្វុង នៅវៀតណាម សម្លាប់មនុស្ស ៣ នាក់

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានចិ​នស៊ិនហួរកាលពីព្រឹកមិញនេះ បានចេញផ្សាយ
អត្ថបទគូសបញ្ជាក់អោយដឹងថា ខ្បល់ព្យុះទីហ្វុង  Wutip  បានធ្វើការវាយប្រហារ​  ដោយបាន
បោកបក់មកលើភាគកណ្តាលប្រទេសវៀតណាម កាលពីរសៀលថ្ងៃច័ន្ទម្សិលមិញនេះ ដោយ
នៅក្នុងនោះ  បានឆក់យកជីវិតមនុស្សយ៉ាងហោច  ៣ នាក់ ខណៈ ៣៥  នាក់ផ្សេងទៀតបាន
ទទួលរងរបួសធ្ងន់ និងស្រាល  ស្របពេលដែលផ្ទះប្រជាជនជិត ១  សែនខ្នង  ត្រូវបានបំផ្លិច
បំផ្លាញ។


យ៉ាងណាមិញ បើយោងតាមរបាយការណ៍ចេញផ្សាយដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ត
រាយថ្នាក់ជាតិ កាលពីរសៀលថ្ងៃអង្គារនេះអោយដឹងថា ជនរងគ្រោះទាំង  ៣  នាក់ដែលបាន
ស្លាប់បាត់បង់ជីវិតនោះ ពួកគេមានទីលំនៅក្នុងខេត្ត Quang Binh ស្របពេលដែល ៣៥ នាក់
ផ្សេងទៀតដែលបានទទួលរងគ្រោះថ្នាក់ រងរបួសធ្ងន់ និងស្រាលនោះ  ជាពលរដ្ឋរស់នៅក្នុង
ខេត្ត Ha Tinh, Quang Tri និងខេត្តThua Thien Hue ជាដើម។


ជាមួយនឹងឥទ្ធិពលព្យុះមួយនេះ  បានធ្វើអោយហេដ្ឋារចនាសម្ព័ន្ធរូបវ័នមួយចំនួន  ដែលនៅ
ក្នុងនោះរួមមាន  ស្ពាន ថ្នល់  សាលារៀន ផ្ទះសម្បែង  ក៏ដូចជា ប្រព័ន្ធអគ្គីសនីត្រូវបានកាត់
ផ្តាច់ផងដែរ នៅភាគកណ្តាលប្រទេស ។   ទន្ទឹមនឹងការមកដល់នៃការបោកបក់ខ្បល់ព្យុះទី
ហ្វុងដ៏មានឥទ្ធិពលមួយនេះ  អាជ្ញាធរជាតិ   ក៏បានចេញសេចក្តីថ្លែងការណ៍ព្រមាន ថាអាច
នឹងមានការកើនឡើងនៃកំពស់ទឹក   នៅតាមបណ្តាខេត្តមួយចំនួន   ដែលនៅជាប់នឹងទន្លេ
ស្របពេលដែល ក្រុមមន្រ្តី ដែលជាអាជ្ញាធរ   មានសមត្តកិច្ច  ក៏បានចុះជួយជនរងគ្រោះពី
គ្រោះថ្នាក់ធម្មជាតិមួយនេះ ដោយមានការគាំទ្រជាគម្រោងថវិការរបស់រដ្ឋាភិបាល។


បើតាមការព្យាការណ៍ នាវេលាម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃអង្គារនេះ ខ្បល់ព្យុះទីហ្វុ
Wutip មួយនេះ នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលប្រទេសឡាវ ដោយនៅក្នុងនោះ
១២ ម៉ោងក្រោយ វាអាចនឹងធ្វើការបោកបក់ទៅលើតំបន់ត្រូពិចតែម្តង៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បាន
ឆាបឆេះ

- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)

- មានករណីបំផ្ទុះគ្រាប់បែកកណ្តាលក្រុង សម្លាប់មនុស្ស ៣ នាក់ ច្រើននាក់ ផ្សេងទៀត
រងរបួស

- ដេកគុកមួយជីវិត ក្រោយសម្លាប់ ក្មេងតូចដល់ទៅ ៣ នាក់ ដោយគ្រោះអគ្គីភ័យ

- កូនស្រីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទជួលបុរសអនឡាញមា្នក់ សម្លាប់ឪពុក របស់ខ្លួន

- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ

- អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ
មានមុខស្រដៀងទៅនឹង មនុស្ស

ដោយ ៖ កុសល
ប្រភព ៖ Xinhua


Tags: Vietnam Typhoon Wutip Asia