CamNews

ព័ត៌មានបច្ចេកវិទ្យា 

យាន​​អវកាស «Juno» ប្រហែលមិន​​អាចហោះ ទៅជិត​ភពព្រហស្បតិ៍ តាមការ​កំណត់​បានឡើយ!

(វ៉ាស៊ីនតោន)៖ ខណៈយានអវកាសជូណូ (Juno) និងទីភ្នាក់ងារអវកាសណាសា (NASA) កំពុងត្រៀមលក្ខណៈសម្រាប់ធ្វើការហោះ ទៅកៀកនឹងភពព្រហស្បតិ៍សាជាថ្មី ម្តងទៀតនោះ ទីភ្នាក់ងារ NASA រំពឹងថា នឹងធ្វើការសម្រេចចិត្តមួយ នៅក្នុងខែកុម្ភៈខាងមុខ ទៅលើកាលបរិច្ឆេទ ដើម្បីធ្វើការចលនាពន្យាពេលមួយ ក្នុងគោលដំបងសម្របសម្រួលគន្លងគោចររបស់វាសិន។ នេះបើតាមដកស្រង់ការចេញផ្សាយ ពីគេហទំព័រ SpaceNews នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

យានអវកាស Juno ដែលបានទៅដល់គន្លងគោចរ នៃភពព្រហស្បតិ៍កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ តាមពិតត្រូវធ្វើការចល័តពិសេសម៉្យាង សំដៅកាត់បន្ថយពេលវេលា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ដដែលនេះ ដោយបញ្ឆេះម៉ាស៊ីនធំរបស់វា ដើម្បីកាត់រយៈពេលនៃគន្លងគោចរ របស់វាពី៥៣ ទៅត្រឹម១៤ថ្ងៃ ប៉ុន្តែនៅមុនថ្ងៃកំណត់មកដល់ទីភ្នាក់ងារ NASA ក៏បានផ្អាកការធ្វើចលនានោះវិញ ដោយសារតែបញ្ហាមួយ ដែលបានកើតមានឡើងនៅក្នុងប្រព័ន្ធរុញច្រានកម្លាំង របស់យានអវកាស Juno។

ម៉្យាងវិញទៀតចលនាខាងលើ ដែលត្រូវបានរចនាឡើង ដើម្បីឲ្យយានអវកាស Juno អនុវត្តន៍វានៅពេលដែលស្ថិតក្បែរ ភពព្រហស្បតិ៍ជាទីបំផុតនោះ ពុំត្រូវបានដំណើរការវឡើយនៅអំឡុងការហោះទៅកៀកនឹងភព ដ៏ធំមួយនេះកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ហើយសេចក្តីថ្លែងការណ៍របស់ NASA កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះស្តីអំពីគំរោងនៃការហោះទៅកៀកនឹងភពព្រហស្បត៍ជាថ្មីម្តងទៀត នៅថ្ងៃទី០២ ខែកុម្ភៈ ខាងមុខនេះ មិនបានលើកឡើងអំពីផែនការណាមួយ សម្រាប់ការធ្វើចលនាពន្យាពេលនោះឡើយ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃទី២០ ខែមករា សប្តាហ៍មុននេះទៅកាន់គេហទំព័រ SpaceNews លោក David Schurr អនុប្រធានអគ្គភាពវិទ្យាសាស្រ្ត នៃភពរបស់ NASA បាននិយាយថា ការសម្រេចចិត្តទៅលើថា តើនឹងការកែប្រែកាលវិភាគ នៃការធ្វើចលនាពន្យាពេល នឹងត្រូវធ្វើឡើងនៅខែក្រោយ ដែរឬយ៉ាងណា៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Juno Int news Hot news Breaking news