CamNews

ទូរស័ព្ទ 

ចោរប្លន់ iPhone ១៩គ្រឿងក្នុងហាង Apple ប្រើពេលតែ១នាទី និង៣០វិនាទី

ថ្មីៗនេះ ហាង Apple មួយនៅអាមេរិក ទើបតែត្រូវបានក្រុមចោរប្លន់ស្មាតហ្វូនអស់១៩ ដែលមាន
តម្លៃប្រហែល៥២លានរៀល ដោយប្រើពេលត្រឹមតែជាង១នាទី។

ទំព័រ 9to5mac បានឱ្យដឹងថា ថ្មីៗនេះ ហាង Apple មួយនៅ Natick ក្នុងរដ្ឋ Massachusetts អាមេរិក
ទើបតែត្រូវបានក្រុមចោរមួយក្រុមចូលប្លន់។ ប្រការដែលគួរនិយាយនោះគឺថា ក្រុមចោរនេះចំណាយ
ពេលត្រឹមតែ១នាទីនិង៣០វិនាទីក្នុងការប្លន់របស់ខ្លួន។ ស្មាតហ្វូនដែលត្រូវបានប្លន់យក មានតម្លៃជា
ទឹកប្រាក់ប្រមាណជា ១៣.០០០ដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់នគរបាល ឱ្យដឹងថា កាលពីថ្ងៃទី ១៨តុលា បានក្រុមមនុស្សរួមមាន
ទាំងប្រុស ទាំងស្រី ប្រហែល៧នាក់ បានសម្រុកចូលហាង Apple មួយកន្លែង។ ក្នុងរយៈពេលដ៏ខ្លី
ក្រុមមនុស្សនេះបានប្លន់យក iPhone ១៣គ្រឿង ហើយបានគេចខ្លួនចូលទៅក្នុងហ្វូងមនុស្ស។

ប្រភពព័ត៌មានបានឱ្យដឹងថា បើទោះមានកាមេរ៉ាសុវត្ថិភាព ប៉ុន្តែ ដោយសារតែគុណភាពនៃរូបភាព
មិនច្បាស់ ទើបមិនអាចវែកមុខរកក្រុមចោរនេះបាន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ macrumors


Tags: ចោរប្លន់ iPhone