CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple នឹងបំពាក់បច្ចេកវិទ្យាថតរូប និងក្រយៅដៃរបស់ចោរលួច iPhone ដើម្បីជួយដល់នគរបាល ក្នុងការតាមចាប់ខ្លួន

ប្រការនេះ ប្រហែលជា Apple ចង់ប្រាប់ចោរថា ៖ “លះបង់អំពើលួចភ្លាមទៅណា៎ចោរទាំងឡាយ
អើយ!”

កាលពីឆ្នាំ ២០១០ ក្រុមហ៊ុន Apple បានចុះឈ្មោះស្នើសុំប័ណ្ណកម្មសិទ្ធិបញ្ហាមួយដែលអធិប្បាយ
ថា ក្រុមហ៊ុននេះអាចនឹងបំពាក់បច្ចេកវិទ្យាដែលជួយដល់នគរបាលក្នុងការចាប់ខ្លួនចោរដែលលួច
iPhone ។ ថ្មីៗនេះ Apple បានអាបដេតបច្ចេកវិទ្យាថ្មី ទៅលើប័ណ្ណកម្មសិទ្ធិបញ្ញាខាងលើ។

បច្ចេកវិទ្យាដែល Apple បន្ថែមខាងលើ គឺជាសមត្ថភាពប្រើ Touch ID ដើម្បីថតយកស្នាមក្រយៅ
ដៃរបស់ចោរ ទន្ទឹមនឹងបច្ចេកវិទ្យាដែលបានស្នើសុំ ដូចជាថតសម្លេង និងថតរូបរបស់ចោរ នៅ
ពេលពួកគេព្យាយាមប្រើទូរស័ព្ទដែលលួចបាន។

យ៉ាងនេះក្ដី មនុស្សមួយចំនួនមានការព្រួយបារម្ភថា ទន្ទឹមនឹងការទប់ស្កាត់ចោរលួច រដ្ឋាភិបាលក៏
អាចប្រើប្រាស់មុខងារខាងលើដើម្បីតាមដាន ឬប្រមូលស្នាមក្រយៅដៃរបស់អ្នកប្រើប្រាស់។ ដូច្នេះ
មុខងារខាងលើនេះ កំពុងតែបង្កទំនាស់ជាមួយនឹងគោលការណ៍ការពារសម្ងាត់ថ្មីដែល Apple ទើប
តែបានអនុវត្ត។

រហូតមកដល់ពេលនេះ បណ្ដាវិធីទប់ស្កាត់ចោរលួចរបស់ Apple គឺសុទ្ធតែទាក់ទឹននឹងមុខងារដូចជា
Activation Lock និងសមត្ថភាពតាមដានឧបករណ៍ iOS ដែលបានបាត់ពីចម្ងាយ ឬលុបចោលទិន្ន
ន័យទាំងអស់នៅពេលចាំបាច់។ បណ្ដាបច្ចេកវិទ្យាខាងលើនេះ កំពុងតែមានឥទ្ធិពលខ្លាំង ទើបធ្វើឱ្យ
ការលួចប្លន់ iPhone មានការថយចុះជាងមុន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ theverge 


Tags: Touch ID iPhone ចោរ លួច ការពារ​ចោរលួច