ព័ត៌មានបច្ចេកវិទ្យា ៖ ក្រុមហ៊ុន Samsung បាននិងកំពុងពង្រឹងខ្លួនជាអ្នកនាំមុខគេផ្នែកទូរស័ព្ទ ទូទាំងពិភពលោកជាលំដាប់ ដែល រួមមានទូរស័ព្ទធម្មតា រហូតដល់ទូរស័ព្ទស្មាតហ្វូន ហើយក៏ជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា LTE។ ជាពិសេស Samsung នៅតែជាក្រុមហ៊ុន ទូរស័ទ្ទលេខ 1 ក្នុងពិភពលោក តាមរយៈភាពជោគជ័យរបស់ទូរស័ព្ទដៃស្មាតហ្វូន ប្រភេទ Galaxy S series និង Galaxy Note series ។
ទូរស័ព្ទ Galaxy Note គឺជាប្រភេទស្មាតហ្វូនដែលល្អប្លែកផ្តាច់មុខ និងថ្លៃថ្នូរឈានមុខគេ និងដែលបានចេញលក់កាលពីឆ្នាំ 2011 ។ គិតមកដល់ពេលនេះ ក្រុមហ៊ុនបានចេញលក់ដល់ Galaxy Note ជំនាន់ទី 4 ដែលមានឈ្មោះ Galaxy Note4 ។ វាមានលក្ខណៈពិសេសសំខាន់ៗ ខុសប្លែកពីទូរស័ព្ទដៃដទៃ ដូចខាងក្រោមនេះ៖
1 ភាពវៃឆ្លាត ប៊ិច S Pen ដ៏អស្ចារ្យ ៖ មានភាពងាយស្រួល ក្នុងការប្រមូលព័ត៌មាន មិនថាវាជាប្រភេទអត្ថបទ ឬរូបភាព ឬនៅទីតាំងណា។ វាអាចជួយបង្កើនសមត្ថភាព ក្នុងការទទួលស្គាល់អត្ថបទរូបភាព ហើយវាក៏ស្គាល់តួអក្សរប្រភេទអុបទិច(OCR) បានផងដែរ។ S Pen ក៏អាចផ្តល់នូវភាពងាយ ស្រួលក្នុង ការហៅចេញ ការរក្សាទុកតារាងពេលវេលាធ្វើការ កត់ត្រាអាស័យដ្ឋាន ផ្ញើអ៊ីម៉ែល រក្សាទុកនូវលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ឬការមើលគេហទំព័រផ្សេងៗ។
2 អេក្រង់ច្បាស់បំផុត៖ រូបភាព និងអត្ថបទដែលបង្ហាញនៅលើអេក្រង់ ប្រភេទ Super AMOLED មានភាពច្បាស់ ជាមួយនឹងអេក្រង់ដ៏ធំ នៃ Samsung GALAXY Note បានបង្កើនផលិតភាពអាជីវកម្ម និងតម្រូវការរបស់អ្នកកាន់តែប្រសើរជាងមុន។
3 ការកត់ត្រាលើរូបថត - បង្កើនប្រសិទ្ធិភាពនៃការកត់ត្រា៖ ជាមួយនឹងការកត់ត្រាលើរូបថត អ្នកអាចបង្កើនផលិតភាពក្នុងការធ្វើការរបស់អ្នក ដោយអាចកាត់បន្ថយពេលវេលាក្នុងការធ្វើកំណត់ហេតុ និងឯកសារផ្សេងៗ។ នៅពេលដែលអ្នកថតរូបជាមួយនឹង Photo Note វានឹងជួយកែសម្រួលនូវកម្រិតពណ៌រូបភាពដោយ ស្វ័យប្រវត្តិ ដើម្បីបង្កើននូវភាពច្បាស់ និងគុណភាពរបស់រូបភាព។ អ្នកអាចគូរ ឬសរសេរនៅលើរូបថត ឬអត្ថបទជាមួយ S Pen និងចែករំលែកការកត់ត្រាទាំងនោះទៅក្នុង ថែបប្លែត ឬកុំព្យូទ័របន្តបានយ៉ាងងាយស្រួល។
4 សាកថ្ម បានលឿន ៖ អ្នកនៅតែអាចធ្វើការបន្ត ពេលដែលកំពុងសាកថ្មដែលមានល្បឿនលឿន ព្រោះថាលក្ខណៈពិសេសនៃការសាកថ្មនេះ វាជួយបង្កើនល្បឿនរហូតដល់ 31% បើធៀបទៅនឹងល្បឿននៃការសាកថ្មធម្មតា អ្នកអាចសាកថ្មពេញបានយ៉ាងលឿនក្នុងពេលដ៏ឆាប់រហ័សបំផុត។
5 ការសន្សំថាមពលជាមួយនឹង Ultra Power ៖ អ្នកអាចពង្រីកអាយុកាលរបស់ថ្មបានយ៉ាងយូរនៅពេលដែលអ្នកនៅឆ្ងាយពីកន្លែងសាកថ្ម ហើយអ្នកអាចនៅតែ បន្តការងាររបស់អ្នកបានជាធម្មតា។ សូម្បីតែ នៅពេលដែលថ្មរបស់អ្នកនៅសល់តែ 10% អ្នកនៅតែអាចបន្ដប្រតិបត្ដិការ មុខជំនួញរបស់អ្នកបានពេញមួយថ្ងៃ។
6 ប្រព័ន្ធសុវត្ថិភាព Samsung KNOX ៖ លក្ខណៈពិសេសរបស់វា គឺផ្តល់នូវផលប្រយោជន៍ពីរយ៉ាងរួមមាន ការផ្ទៀងផ្ទាត់នូវភាពត្រឹមត្រូវរបស់ម៉ាស៊ីន និងការពារទិន្នន័យអាជីវកម្មរបស់អ្នក។
អត្ថប្រយោជន៍ដ៏លើសលុបរបស់ Samsung GALAXY Note ស៊េរីនេះ បានធ្វើឲ្យអតិថិជាច្រើន ជាពិសេសអ្នកដែលធ្វើការខាងមុខជំនួញ មានការពេញចិត្តយ៉ាងខ្លាំងទៅលើ មុខងារពិសេសៗ របស់ Galaxy Note ជំនាន់ថ្មី។ ស្របជាមួយគ្នានេះ ដោយសាតែមានពាក្យចចាមរ៉ាមជាច្រើន ពាក់ព័ន្ធនឹងទូរស័ព្ទ Samsung Galaxy Note 5 ដែលនាំគ្នាទស្សន៍ទាយ រូបរាង ក៏ដូចជាលក្ខណៈពិសេសរបស់វា ធ្វើឲ្យបណ្តាញសារព័ត៌មានទូទាំងពិភពលោក ភ្ញាក់ផ្អើល ចង់ដឹង ចង់ឃើញថាវាអស្ចារ្យកម្រិតណា ។
ព័ត៌មានពិតយ៉ាងណា ដែលពាក់ព័ន្ធជាមួយនឹង Samsung Galaxy Note 5 សូមរង់ចាំមើលទាំងអស់គ្នា ដោយ ក្រុមហ៊ុន សាមសុង បានបញ្ជាក់ពីកាលបរិច្ឆេទ នៃការបង្ហាញរូបរាងថ្មី របស់ទូរស័ព្ទ Samsung Galaxy Note 5 រួចហើយ ថានឹងធ្វើឡើងនៅថ្ងៃទី 13 សីហា ខាងមុខនេះ ។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់ លានដុល្លារអាមេរិក។ ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
ប្រភព ៖ Samsung Cambodia