ឆេក : យោងតាមការផ្សាយ ព័ត៌មានពីគេហទំព័រ yourjewishnews បានឲ្យដឹងថា ក្រុមហ៊ុនចំនួន
បី នៅសាធារណរដ្ឋឆេក បានរួមគ្នាបង្កើតកង់ប្រភេទ អេឡិចត្រូនិកមួយ ដែលមានសមត្ថភាព
អាចហោះបាន។
ជាជំហានដំបូងនេះ ក្រុមអ្នករចនាបាន បញ្ជាកង់ហោះ តាមរយៈតេឡេបញ្ជា ប៉ុន្តែគេសង្ឃឹមថា
ឆាប់ៗនេះ គេអាចបង្កើតកង់ហោះ ដោយមិនចាំបាច់ប្រើ ឧបករណ៍បញ្ជាឡើយ។ ការកែច្នៃកង់
ហោះនេះ ត្រូវបានដាក់ឲ្យដំណើរការ សាកល្បងជាលើកដំបូង ហើយទទួលបានជោគជ័យផង
ដែរ។
គ្រប់គ្នាដែលបានឈរទស្សនា នៅកន្លែងសាកល្បងកង់ហោះ បាននិយាយថា ប្រសិនដូច្នេះមែន
កង់ហោះប្រភេទនេះ អាចជួយបញ្ចៀសចរាចរណ៍ ដែលមានលក្ខណៈចង្អៀតបានហើយ នោះការ
កកស្ទះចរាចរណ៍ លែងជាបញ្ហាសម្រាប់អ្នកដំណើរទៀតហើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល