ឆ្លងកាត់ការបកស្រាយកន្លងមករបស់ក្រុមហ៊ុន Cadillac បានព្យាយាមបង្កើតស្នាដៃល្អៗ សម្រាប់ផលិតផលក្នុងទីផ្សារ ។ នៅក្នុងនោះរថយន្ដ Cadillac Escalade អាចស្ថិតនៅ ក្នុង ភាពមិនគួរឲ្យជឿទេថាបាន ធ្លាក់ចុះប្រជាប្រិយភាពក្នុងកំឡុងឆ្នាំថ្មីៗកន្លងមកនេះ ។ ប៉ុន្ដែ បើមើល ទៅកាន់រថយន្ដម៉ាក SUV តាំងពី ប្រវត្តិ ឆ្នាំនៃការផលិតមក នៅតែទទួលបានប្រជាប្រិយភាព ដដែល កត្ដានេះវាមិនខុសនឹង ម៉ូដែលថ្មីក្នុងឆ្នាំ ២០១៥ នេះទេ ដែលទទួលបានការកោតសរសើរ ចំពោះប្រភេទរថយន្ដ Automaker របស់ អាមេរិក។ ក្នុងនោះការលើកតម្កើនពីគុណតំលៃទាំង អស់នៃ ផលិតផល Cadillac Escalade Platinum Collection 2015 ក៏ត្រូវបានគេឲ្យតំលៃខ្ពស់ផងដែរ ក្នុងចំណោរថយន្ដទាំងអស់។
សូមងាកមកមើលប្រភេទនៃ ម៉ូដែលនេះវិញ អ្នកនឹង អាចរំពឹងទុកថា Platinum Collection ផ្ដល់ឲ្យបានច្រើននូវទំនុចចិត្ដដែលអ្នកត្រូវការ ពោល គឺស្មាន មិនដល់ថា Platinum Collection គឺជារថយន្ដទំនើប ទាក់ទាញ គុណ ភាពល្អ សាកសម និង ទម្រង់រូបរាងយ៉ាងមាំធំ អាចឲ្យអ្នកប្រើ ប្រាស់នូវភាពជឿជាក់ សម្រាប់ការធ្វើដំណើរ ។ ចូលអ្នកបិទភ្នែ កហើយស្រមើស្រមៃជាមួយនិងការផ្ដល់ឲ្យនូវរួបភាពទាំងនេះ ថាតើអ្នកមានមោទនភាពយ៉ាងណាប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពនោះ។
សម្រាប់ព័ត៌មានលំអិតអំពីរថយន្ដវិញ គឺគេហទំព័រ Topspeed បានបង្ហាញថា រថយន្ដ Cadillac Esca - lade Platinum Collection 2015 ជាប្រភេទ រថយន្ដ ទំនើប ដែលត្រូវបានរចនាឡើង ទាំង ពីរផ្នែក គឺខាងក្នុង និង ខាងក្រៅ ។ ផ្នែកខាងក្នុង គឺ បានបំពាក់នូវ បច្ចេកវិទ្យទំនើបគ្រប់បណ្ដាញ នីមួយៗតាមទីតាំង ចំណែកខាង ក្រៅវិញ មានបន្ថែម នូវ លក្ខណៈពិសេសដូចជាការដាក់ អំពូលភ្លើងឡាស៊ែ ប្រភេទយ៉ាន់ កង់ស្ដើងហើយមានគុណភាព លើសពីនេះ នូវមានច្រើនទៀត ។ ចំពោះការផលិតគឺសម្រាប់ឆ្នាំ ២០១៥ លក្ខណៈម៉ាស៊ីន V8 មានរង្វាស់ម៉ាស៊ីន ៤២០ សេស ដែលអាចប្រើសមត្ថភាពល្បឿនរហូតដល់ ១៣០ ម៉ាយក្នុងរយៈពេលមួយម៉ោង រីឯតម្លៃវិញបើយោងតាមការបង្ហាញរបស់គេហទំព័រគឺ ៩០២៧០ ដុល្លារ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed