ដើម្បីបន្ទាន់ខ្លួនឲ្យសាកសមនឹង ការវិវឌ្ឍ នៃសម័កាលបច្ចេកវិទ្យា ក្រុមហ៊ុន Yamaha បានខិតខំប្រឹងប្រែងបង្កើតស្នាដៃ ឲ្យកាន់តែខ្ពស់ទាំងគុណភាព និង បរិមាណដើម្បីប្រកួតប្រជែងក្នុងទីផ្សា។
ទន្ទឹមនឹងការរីចម្រើន ក្រុមហ៊ុន Yamaha មានបំណងចង់ចាប់យកអារម្មណ៍មហាជន តាមរយៈស្នាដៃរបស់ខ្លួន គឺ Yamaha YZ450F 2015 ដែលនិងធ្វើការ បង្ហាញ ក្នុងទីផ្សារ ស្របជាមួួយនឹង លក្ខណៈសម្បត្ដិអស្ចារ្យ។ ជាមួយនិងរូបរាងស្រស់ស្អាត ទាន់សម័យ ម៉ូតូ ថ្មីមួយនេះ ត្រូវបានគេរចនាឡើងមក ជាមួយនូវ រូបរាងមានទំហំធំចំកណ្ដាលម៉ូតូ ( ទម្រង់ម៉ាស៊ីនធំ ធុងសាំល្មម និងប្រអប់អ៊ែ ) ស្ថិតក្រោម ការ រៀប ចំដើម្បីសម្រួលដល់ដំណើរការបើកបរ ។ ចំណែកករបំពង់ស៊ីម៉ាំង ផលិតចេញពីដែក មានសារធាតុអាលុយមីញ៉ូម មានសមត្ថភាពកាត់ជួយកាត់បន្ថយកំដៅម៉ាស៊ីន។ លើសពីនេះទៅទៀត បើ យើងក្រលេកទៅមើល សន្ទះម៉ាស៊ីនវិញ គឺនឹងមានភាពប្លែកពីម៉ូតូដ៏ទៃ ដោយបំពាក់នូវ ប្រភេទ ដែក ទម្រង់ពណ៌ អាលុយមីញ៉ូមដូចគ្នាដើម្បីកាត់បន្ថយកំដៅ។
សរុបសេចក្ដីមក គុណ សម្បត្ដិ Yamaha YZ450F 2015 គឺជាប្រភេទម៉ូតូ ដែលមានគុណភាពខ្ពស់ ផលិត សម្រាប់ ឆ្នាំ ២០១៥ កម្លាំងម៉ាស៊ីនម៉ាក Yamaha Fuel Injection សមត្ថភាព ៤៤៩ cc មាន ដំណាក់កាលម៉ាស៊ីន ៥ លេខ ដែលប្រើថាមពលល្បឿន ប្រហែល ១២៨ គ.ម ក្នុងមួយម៉ោង ចំណែកតម្លៃវិញ គឺ ៨៥៩០ ដុល្លារ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី