CamNews

យល់ដឹង 

ស្លាប់ក្នុងពេលរួមភេទ ដោយសារបង្កសម្លេងខ្លាំង

ប្រសិនរុយ បង្កសម្លេងឮខ្លាំងនៅពេលពួកវាកំពុង "ឡើងគ្រែ" នោះ ពួកសត្វស្លាប ជាពិសេស
គឺសត្វប្រចៀវនឹងរកឃើញទីកន្លែងរបស់សត្វរុយទាំងនោះ ជាលទ្ធផល រុយនឹងត្រូវបានសត្វ
ប្រចៀវប្រហារជាចំណី។

ហេតុអ្វីនៅពេលរួមភេទ សត្វរុយតែងទទះស្លាបឮខ្លាំងយ៉ាងនេះ? ដើម្បីស្វែងយល់ពីប្រការនេះ
លោក Stefan Greif អ្នកវិទ្យាសាស្ដ្រម្នាក់នៅមន្ទីរ បសុវិទ្យា Max Planck របស់អាឡឺម៉ង់ រួមនឹង
ក្រុមការងារ បានប្រើប្រាស់កាមេរ៉ា ដើម្បីថតយកសកម្មភាពរបស់រុយចំនួន ៩,០០០ក្បាល នៅ
កសិដ្ឋានចិញ្ចឹមគោមួយកន្លែង ក្នុងរយៈពេល ជាង ៤ឆ្នាំ។

ជាលទ្ធផល គេបានរកឃើញថា សត្វរុយ កម្រនឹងហោះហើរនៅពេលយប់។ ពួកវាតែងទំ ឬ វារ
នៅលើពិដានផ្ទះ សម្លេងរបស់វា មានលក្ខណៈតិចជាងសម្លេងសត្វដទៃ ដូច្នេះ ប្រចៀវ ដែលជា
សត្រូវរបស់រុយនឹងមិនអាចស្ដាប់ឮសម្លេងបាននោះទេ ប្រសិនសត្វរុយមិនហើរ។

នៅក្នុងការស្រាវជ្រាវនេះ គេបានរកឃើញដែរថា នៅពេលរួមភេទ សត្វរុយញី តែងបើកស្លាបធំៗ
ចំណែកសត្វរុយឈ្មោល តែងទទះស្លាបខ្លាំងៗ ដែលអាចបង្កការចាប់អារម្មណ៍របស់សត្វប្រចៀវ។
ដូច្នេះ ក្នុងចំណោម ២៦%នៃគូស្នេហារបស់សត្វរុយ ដែលកំពុងរួមភេទ គឺមានរហូតដល់ជាងពាក់
កណ្ដាល ត្រូវបាត់បង់ជីវិត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: lifestyle knowledge fly die science