CamNews

តារា 

គ្មានជើងឯក Tour de France លើកទី៧ឡើយ


ព្រឹត្តិការណ៍ការប្រណាំកង់ Tour de France ដែលធ្វើឡើងនៅ Switzerland ឆ្នាំ ២០១១
លោក  Lance Armstrong   គឺជាជើងឯក    ដែលជ័យជំនះនេះគឺជាជ័យជំនះលើកទី៧
របស់លោក។

ក៏ប៉ុន្តែក្រោយពីបានរកឃើញថា  លោកមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនមក
លោកត្រូវបានសម្ព័ន្ធប្រណាំងកង់អន្តរជាតិ (International Cycling Union) ដកដំណែង
ជាជើងឯកវិញ។

ក្រោយពីការដកដំណែងលោក Lance Armstrong មក សម្ព័ន្ធប្រណាំងកង់អន្តរជាតិក៏
បានប្រកាស់ដែរថា តំណែងជើងឯកនេះមិនត្រូវបានផ្ទេរដល់អ្នកលេខ ២ឡើយ គឺត្រូវ
ចាត់ទុកជាអសារបង់៕

ដោយ៖ តុលា

ប្រភព៖ bbc


Tags: sport cycling