CamNews

ទូរស័ព្ទ 

Asus ឧទ្ទេសនាម ZenFone Max ៖ ថ្ម 5.000 mAh កាមេរ៉ា 13 MP

ដោយប្រើប្រាស់ថ្មដែលមានថាមពល 5.000 mAh ទូរសព្ទ​ ZenFone Max​ របស់ Asus ពិតជា
អាចយកឈ្នះលើម៉ូដែលស្មាតហ្វូនមួយចំនួនក្នុងទីផ្សារនាបច្ចុប្បន្ន ទាក់ទិននឹងថាមពលថ្ម។

Asus ហាក់មិនចង់ប្រកួតប្រជែងផ្នែកគ្រឿងម៉ាស៊ីន ជាមួយនឹងបណ្ដាក្រុមហ៊ុនផ្សេងៗ ប៉ុន្តែ
ក្រុមហ៊ុននេះ បានយកចិត្តទុកដាក់ខ្លាំងទៅលើថាមពលថ្ម នៅពេលបំពាក់ថ្មដែលមានថាម
ពលដល់ទៅ 5.000 mAh ដល់ ZenFone Max​។

ថាមពលថ្ម ដែលមានកម្លាំងខ្លាំងបែបនេះ គឺអាចឱ្យអ្នកប្រើប្រាស់ យកទៅបញ្ចូលថាមពលឱ្យ
ថ្មនៃឧបករណ៍ដទៃដែលអាចតភ្ជាប់ជាមួយ ZenFone Max​។ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់
មានការពិសោធសាកល្បងណាមួយ ដើម្បីវាយតម្លៃអំពីថាមពលថ្មជាក់ស្ដែងរបស់ម៉ាស៊ីន
ដែលទើបនឹងបង្ហាញខ្លួននេះនៅឡើយ។

ក្រៅពីប្រើប្រាស់ថ្មដែលមានថាមពលធំ ស្មាតហ្វូន ZenFone Max​ ក៏ត្រូវបានបំពាក់អេក្រង់
IPS 5,5 inch HD ប្រើកញ្ចក់រឹង Gorilla Glass 4 ថ្មីបំផុត ដែលមានសមត្ថភាពការពារខ្ពស់បំផុត។

ស្មាតហ្វូន ZenFone Max​ ប្រើប្រូសេសឺរ Snapdragon 410 quad-core 1.2-GHz និង RAM 2
GB។ ម៉ាស៊ីននេះ មានអង្គចងចាំក្នុង 16 GB ព្រមទាំងអស់បន្ថែមតាមរយៈរន្ធដោតអង្គចងចាំ
ខាងក្រៅ។

Zenfone Max ត្រូវបានបំពាក់កាមេរ៉ាក្រោយ 13 MP មានភ្លើងហ្វ្លាសមួយគូ និងអាចចាប់យក
រូបភាពផ្ទៃមុខ  (autofocus) ដោយឡាហ្សែរ។ ពិសេស កាមេរ៉ាមុខរបស់ស្មាតហ្វូននេះ ឡើង
ដល់ 5MP ដែលមានឡែនទំហំ 85អង្សា អាចឱ្យអ្នកថតរូបខ្លួនឯងជាក្រុម បានយ៉ាងច្បាស់។

Asus Zenfone Max បំពាក់​ប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop ប្រើស៊ីមពីរ ​មានប្រព័ន្ធ 4G
LTE, GPS, Wi-Fi ស្ដង់ដា n និង Bluetooth 4.0។

ស្មាតហ្វូនរបស់ Asus នេះ នឹងត្រូវបានដាក់លក់ចាប់ពីខែតុលាខាងមុខ។ ប៉ុន្តែ ក្រុមហ៊ុន មិន
ទាន់បង្ហើបឱ្យដឹងអំពីតម្លៃ និងទីផ្សារជាក់លាក់ របស់ស្មាតហ្វូននេះនៅឡើយ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Androidauthority/GSMArena


Tags: ZenFone Max Asus ទូរសព្ទ