Xiaomi សាជាថ្មីម្ដងទៀត បានបង្ហាញថា ខ្លួនកំពុងគ្រប់គ្រងទីផ្សារទូរស័ព្ទឆ្លាតវៃនៅក្នុងប្រទេសចិន
បន្ទាប់ពីស្មាតហ្វូន ចំនួន ១.១៦០.០០០ គ្រឿង ត្រូវបានលក់ចេញ ក្នុងថ្ងៃ Singles Day ។
នៅទីផ្សារអាមេរិក គេមានថ្ងៃ Black Friday ដើម្បីទិញទំនិញដែលខ្លួនចូលចិត្តក្នុងតម្លៃថោក ចំណែក
នៅប្រទេសចិនវិញ ក៏មានថ្ងៃ Single Day ដែលត្រូវបានធ្វើឡើង នៅថ្ងៃទី ១១វិច្ឆិកា រៀងរាល់ឆ្នាំ។
ក្នុងឱ្យកាសថ្ងៃ Single Day ក្រុមហ៊ុនធំៗ រកបានចំណូលឡើងដល់រាប់ពាន់លានយ័ន។ ក្នុងចំណោម
នោះ ក៏មាន Xiaomi ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំទី ២ នៅក្នុងប្រទេសចិន នាបច្ចុប្បន្ន។
ក្នុងឱកាសថ្ងៃទិញដូរ Singles Day នៅចិន លោក Hugo Barra អតីតអគ្គនាយករងរបស់ Google
បច្ចុប្បន្នជាអគ្គនាយករងនៅ Xiaomi បានប្រកាសលើកទី ១ នៅលើទំព័រ Google+ របស់ខ្លួនថា
Xiaomi បានលក់ចេញស្មាតហ្វូនចំនួន ៧២០.០០០គ្រឿង រកបានចំណូល ១ពាន់លានយ័ន ក្នុង
រយៈពេលត្រឹមតែកន្លះថ្ងៃ គឺច្រើនជាងទ្វេដង ធៀបនឹង ៩០ដុល្លារ កាលពីឆ្នាំមុន។
ការិយាល័យកណ្ដាលរបស់ Xiaomi នៅចិន
នៅក្នុងរយៈពេលកន្លះថ្ងៃ នៃថ្ងៃបុណ្យទិញដូរ Singles Day របស់ចិន ក្រុមហ៊ុន Xiaomi បានលក់
ចេញស្មាតហ្វូន Mi4 ចំនួន ២៥០.០០០គ្រឿង Redmi 1S ចំនួន ៤៦០.០០០គ្រឿង និងឧបករណ៍
ដទៃចំនួន ១០.០០០គ្រឿង។
.លោក Hugo Barra អគ្គនាយករងរបស់ក្រុមហ៊ុន Xiaomi ប្រកាសនៅលើទំព័រ Tweeter របស់ខ្លួន
បន្ទាប់ពីថ្ងៃ Singles Day បានបញ្ចប់ លោក Hugo Barra បន្តបង្ហើបឱ្យដឹងថា លទ្ធផលចុងក្រោយ
នៃការលក់ចេញរបស់ Xiaomi ក្នុងរយៈពេល ២៤ម៉ោង Xiaomi រកបានចំណូល ២៥៤លានដុល្លារ
អាមេរិក ក្នុងនោះ ស្មាតហ្វូនដែលបានលក់ចេញ មានចំនួន ១,១៦លានគ្រឿង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Techcrunch/PhoneArena