CamNews

ព័ត៌មានបច្ចេកវិទ្យា 

Huawei “ប្រមូលអាវុធ” ត្រៀមបាញ់ចំកណ្ដាលមុខ Apple និង Samsung

Huawei ធា្លប់បានប្រកាសថា នឹងយកឈ្នះ Apple និង Samsung ដើម្បីក្លាយជាក្រុមហ៊ុនលេខ
១ ក្នុងការផលិតស្មាតហ្វូន។

បណ្ដាក្រុមហ៊ុនផលិត​ស្មាតហ្វូនចិន កំពុងតែបញ្ចេញសកម្មភាពមួយ ធ្វើឱ្យ Apple និង Samsung
ត្រូវភ័យខ្លាច។ ការរកស៊ី ក៏ដូចជាការប្រយុទ្ធ អ្នកណាមានអាវុធគ្រប់គ្រាន់ អ្នកនោះនឹងមាន
ប្រៀប។

សកម្មភាព​ដែលត្រូវបានគេប្រៀបដូចជាការ “ប្រមូលអាវុធ” របស់បណ្ដាក្រុមហ៊ុនផលិតស្មាត
ហ្វូនចិន​នោះគឺការទិញបណ្ណកម្មសិទ្ធិបញ្ញាថ្មី ក៏ដូចជាការចុះឈ្មោះជាកម្មសិទ្ធិនៃឧបករណ៍​
ដែលពួកគេបង្កើតឡើងដោយ​ខ្លួនឯង។

ក្នុងចំណោមក្រុមហ៊ុនចិន ក្រុមហ៊ុន​ Huawei ធា្លប់បានប្រកាសថា ខ្លួននឹងក្លាយជាអ្នកផលិត
ស្មាតហ្វូនធំជាងគេបង្អស់​ក្នុងរយៈពេល ៥ឆ្នាំទៀត។ សកម្មភាពលេចធ្លោជាងគេរបស់ Huawei
នោះគឺ ការប្ដឹង Samsung ថា បានរំលោភលើកម្មសិទ្ធិបញ្ហាចំនួន ១១ប្រភេទ​របស់ខ្លួន នៅ
អាមេរិក កាលពីខែមុន។

ក្នុងឆ្នាំ ២០១៥ Huawei ក៏ជាក្រុមហ៊ុនលេខ ១​ ក្នុងលោក ដែលមានបណ្ណកម្មសិទ្ធិបញ្ញា​ច្រើន
ជាងគេ។ គូប្រជែងដែលតាមពីក្រោយ គឺ Qualcomm និង Samsung ចំណែក Apple មិនមាន
ឈ្មោះក្នុងបញ្ជីនេះនោះទេ។

Huawei ក៏មិនភ្លេចវិនិយោគទៅលើគម្រោងស្រាវជ្រាវរបស់ខ្លួន ទន្ទឺមនឹងការទិញបណ្ណកម្មសិទ្ធិ
បញ្ញា​ថ្មី។ ក្នុងរយៈពេល ៥ឆ្នាំកន្លង Huawei បានចំណាយដល់ទៅ ៣០ពាន់លានដុល្លារ​សម្រាប់
R&D (ការស្រាវជ្រាវ និងអភិវឌ្ឍ)។

ដោយឡែក កាលពីឆ្នាំទៅ Huawei បានចំណាយ ៩,២ពាន់លានដុល្លារ​ក្នុងការស្រាវជ្រាវ និង
អភិវឌ្ឍ ខណៈដែល Apple ចំណាយត្រឹមតែ ៨,១ពាន់លានដុល្លារ។ បច្ចុប្បន្ន Huawei មាន
មជ្ឈមណ្ឌល R&D ចំនួន ១៦ នៅទូទាំងពិភពលោក ក្នុងនោះ មានទាំងនៅអាមេរិក និងអឺរ៉ុប។

បណ្ណកម្មសិទ្ធិបញ្ញា គឺជាអាវុធ​ក្នុងសមរភូមិ​ស្មាតហ្វូន ៖

ស្មាតហ្វូនមួយគ្រឿង អាចនឹងមានបណ្ណកម្មសិទ្ធិបញ្ញា​រាប់ពាន់ប្រភេទ​ខុសៗគ្នា។ នេះគឺជាបញ្ហា
ស្មុគស្មាញ ហើយការប្ដឹងគ្នារវាង Apple និង Samsung ទាក់ទឹនកម្មសិទ្ធិបញ្ញា បាន​ឱ្យយើងដឹង
អំពីប្រការនេះ។

Huawei និងបណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូននៅចិន ក៏បានយល់អំពីសារសំខាន់របស់បណ្ណ
កម្មសិទ្ធិបញ្ញា ពិសេស នៅពេលពួកគេចង់វាយលុកទីផ្សារធំៗរបស់ពិភពលោក។

អគ្គនាយកផ្នែកពាណិជ្ជកម្ម​របស់ក្រុមហ៊ុន Huawei ឱ្យដឹងថា ៖ “យើងខ្ញុំពិតជាអាចរីកចម្រើន
ដូច Apple ”។

ប្រែសម្រួល​ ៖ បុត្រា


Tags: huawei ក្រុមហ៊ុនចិន ក្រុមហ៊ុនស្មាតហ្វូន