ភ្នំពេញ៖ កាលពីវេលាម៉ោង ៧និង០០ នាទី យប់ថ្ងៃអង្គារ ទី១៨ ខែកញ្ញានេះ ពេលបើក
ចុះពីលើស្ពានព្រះ មុនីវង្សថ្មី ដោយហ្រ្វាំងមិនស៊ី រថយន្ដធំមួយគ្រឿង បានជ្រុលទៅបុក
រះម៉ូតូចំនួន ៣គ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅកន្លែង និង២នាក់ទៀតរងរបួស
ស្រាល ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេបានឃើញរថយន្តបង្កហេតុ
បានបើកចុះ ស្ពានពីលិច មកកើត ដោយឆ្លងស្ពានព្រះមុនីវង្សថ្មី ឆ្ពោះទៅផ្លូវជាតិលេខ១
ប៉ុន្តែពេលចុះពីស្ពាន ក្នុងល្បឿនយ៉ាងលឿនស្លេវ ហើយហ្រ្វាំងមិនស៊ី ស្របមានអ្នកដំណើរ
នៅខាងមុខនោះ បណ្តាលឲ្យបុករះ ម៉ូតូ ៣គ្រឿង ហើយក្នុងចំណោម ម៉ូតូទាំង៣គ្រឿង
នោះ មាន២គ្រឿង ត្រូវរថយន្តកិន ពីលើ ព្រមទាំងជនរងគ្រោះម្នាក់ នៅក្រោមកង់រថយន្ត
ផង ដែរ ។
អ្នកឃើញហេតុការណ៍ ដ៏រន្ធត់នេះបាននិយាយថា ភ្លាមៗនោះ នគរបាល ចរាចរខណ្ឌដែល
កំពុងបញ្ជាចរាចរណ៍ នៅចំណុចនោះ បានឃាត់ព្រូរថយន្ត ម្នាក់ ចំណែកអ្នកបើកបរម្នាក់ ។
សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបរ រថយន្ត មានឈ្មោះ លឹម នឿន ភេទប្រុស ស្នាក់នៅ
ភូមិពង្រ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចជាច្រើននាក់ រួមទាំងលោក ពៅ ហួត ចៅ
សង្កាត់ច្បារអំពៅទី១ បាន ចុះទៅជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ និងបញ្ជូនរថយន្តបង្ក
ទៅរក្សាទុក នៅអធិការខណ្ឌនគរបាល ខណ្ឌ មានជ័យ ដើម្បីដោះការខូចខាត ជាក្រោយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្ត កិនជាប់កង់ស្លាប់នេះ ឈ្មោះ សុខ សំ
ណាង ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូ អាយខុនពណ៌ស្លាទុំពាក់ស្លាកលេខ ភ្នំពេញ 1AN-5499
ស្នាក់ក្នុងបូរីប៉េងហួត សង្កាត់និរោធ ខណ្ឌមានជ័យ។ ចំណែកអ្នករងរបួសស្រាល ១-ឈ្មោះ ងួន
សុខន ភេទប្រុស អាយុ ២៨ឆ្នាំ ជាកម្មករ ស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ និង
ម្នាក់ ទៀតឈ្មោះ អ៊ា ប៊ុនថេង ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅ ភូមិ តាព្រហ្ម សង្កាត់ព្រែក
ឯង ខណ្ឌមានជ័យ។
សមត្ថកិច្ចបន្តទៀតថា ចំពោះរថយន្តបង្ក ម៉ាកកាម៉ាស់ ពាក់ស្លាលេខ កំពង់ចាម 3A-0574 ជា
របស់ក្រុមហ៊ុនអូលែ មានទីតាំងនៅជំពូវ័ន្ត ត្រូវបញ្ជូនទៅរក្សាទុកនៅ ការិយាល័យនគរបាល
ចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមច្បាប់។ចំណែកសាកសពជនរងគ្រោះ ត្រូវបាន
ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណីនៅវត្តច្បារអំពៅ។
ដោយ៖ នារី
ប្រភព៖ Campp