Torres គឺជាកីឡាករល្អបំផុតដោយជួយ Chelsea ២ គ្រាប់និង ជំនួយក្នុងការស៊ុតមួយគ្រាប់
ទៀតផងដែរធ្វើអោយ Chelsea យកឈ្នះ Rubin Kazan ក្នុងការប្រកួត UEFA ជើងទី ១ ។
មុនពេលការប្រកួតចាប់ផ្តើម Chelsea ត្រូវបានគេរំពឹងទុកខ្ពស់ជាងអ្វីដែលធ្លាប់ធ្វើបាន ដូច
នេះ Chelsea ត្រូវតែខំប្រឹងនឹងបង្ហាញអ្នកគាំទ្រទាំងអស់អោយបានស្ងប់ចិត្ត ។ មិនបានយូរ
ប៉ុន្មានផង Torres ស៊ុតបានមួយគ្រាប់ក្នុងនាទីទី ១៦ បន្តមកទៀត Moose ទទួលបានបាល់
បញ្ជូនពី Torres ស៊ុតបញ្ចូលទីបានមួយគ្រាប់ទៀតតែមុនពេលបញ្ចប់តង់ទី ១ ក្រុម Rubin
Kuzan ទទួលបានបាល់ពិន័យ ១១ ម៉ែតស៊ុតបញ្ចូលទីដោយ Natcho ចប់តង់ទី ១ លទ្ធផល
២ - ១ ។ ចូលមកដល់តង់ទី ២ ក្នុងនាទីទី ៧០ Torres ធ្វើបានមួយគ្រាប់រក្សាពិន្ទុរហូតដល់
ចប់ការប្រកួត Chelsea ឈ្នះ Rubin Kazan ក្នុងលទ្ធផល ៣ - ១ ក្នុងជើងទី ១ UEFA ៕
ដោយ ៖ កុសល
ប្រភព ៖ k14