CamNews

ទូរស័ព្ទ 

iPhone 7 នឹងប្រើស៊ីម ២ វត្ថុធាតុថ្មី និងមិនជ្រាបទឹក

នៅពេល iPhone 6S ទើបតែបង្ហាញខ្លួនក្នុងទីផ្សារ ដំណឹងចចាមអារ៉ាមជាច្រើនស្ដីអំពី iPhone
7 របស់ Apple ក៏បានលេចឡើងជាបន្តបន្ទាប់។

ដំណឹងចចាមអារ៉ាម ឱ្យដឹងថា iPhone 7 នឹងប្រើស៊ីម ២ បណ្ដាញអនឡាញ ២ និងមានមុខ
ងារទប់ទល់នឹងការជ្រាបទឹក។ ដំណឹងនេះត្រូវបានចុះផ្សាយនៅលើ Weibo ដែលជាបណ្ដាញ
សង្គមដ៏ល្បីឈ្មោះមួយនៅប្រទេស​ចិន​។

ទន្ទឹមនឹងការបង្ហើបអំពីមុខងារខាងលើ ប្រភពដំណឹងពីប្រទេសចិន ថ្មីៗនេះក៏បានឱ្យដឹងថា
iPhone 7 នឹងត្រូវបានផលិតឡើងអំពីវត្ថុធាតុដែលមានសភាពរឹងជាងអាលុយមីញូម series
7000។

អាលុយមីញូម series 7000 គឺជាវត្ថុធាតុដែលក្រុមហ៊ុន Apple ប្រើប្រាស់នៅលើ  iPhone 6S
និង iPhone 6S Plus ដើម្បីបង្កើនភាពរឹងមាំដល់ស្មាតហ្វូននេះ។ បំណងរបស់ Apple គឺដើម្បី
បំបាត់ចោលនូវបញ្ហាទាក់ទិននឹងការកោង នៅពេលអ្នកប្រើប្រាស់អង្គុយលើទូរសព្ទដោយ
អចេតនា។ អាលុយមីញូម series 7000 ក៏ត្រូវបានអ្នកវិទ្យាសាស្ដ្រប្រើប្រាស់នៅក្នុងវិស័យអវ
កាសផងដែរ។

ប៉ុន្តែសម្រាប់ iPhone 7 មានដំណឹងចចាមអារ៉ាមថា Apple នឹងប្ដូរទៅប្រើវត្ថុធាតុថ្មីបំផុត។ វត្ថុ
ធាតុនេះនឹងមានសមត្ថភាពទប់ស្កាត់មិនឱ្យទឹកជ្រាបចូលដល់ម៉ាស៊ីនខាងក្នុង ជួយការពារទូរ
សព្ទ ពីការខូចខាតពេលធ្លាក់ចូលទឹកដោយចៃដន់។

សូមរំលឹកថា នៅក្នុងវីដេអូមួយ ដែលត្រូវបានគេចែករំលឹកលើអ៊ីនធឺរណែត ថ្មីៗនេះ បង្ហាញ
ថា iPhone 6S និង iPhone 6S ក៏មានសមត្ថភាពទប់ទល់នឹងការជ្រាបទឹក បើទោះ Apple មិន
បានប្រកាសអំពីប្រការនេះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Apple Insider‎


Tags: iPhone 7 មិនជ្រាបទឹក ទូរសព្ទ