CamNews

ទូរស័ព្ទ 

iPhone 7 បង្ហាញខ្លួននៅវៀតណាម មុនថ្ងៃឧទ្ទេសនាមផ្លូវការ

iPhone 7 មួយគ្រឿង បានបង្ហាញខ្លួននៅក្នុងក្រុងសៃហ្គន ប្រទេសវៀតណាម មុននឹងវាត្រូវបាន
ឧទ្ទេសនាមជាផ្លូវការនៅអាមេរិក នាថ្ងៃទី ៧កញ្ញាខាងមុខ។

iPhone 7 ដែលបង្ហាញខ្លួននៅវៀតណាមនេះ គឺជាកំណែអេក្រង់ 4,7 inch មានរចនារូបរាងដូច
ទៅនឹងព័ត៌មានដែលបានបែកធ្លាយកន្លងមក។ iPhone 7 នេះ ត្រូវបាននាំចូលពីបរទេសរបស់ហាង
លក់ស្មាតហ្វូនដ៏ល្បីឈ្មោះមួយនៅក្រុងសៃហ្គន ដែលជាកំណែផ្លូវការ។ ស្មាតហ្វូននេះ អាចដំណើរ
ការបាន និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ iOS 10។ ដោយសារ iPhone 7 មិនទាន់ត្រូវបានឧទ្ទេសនាម
ជាផ្លូវការ ដូច្នេះ ហាងលក់ស្មាតហ្វូនខាងលើ មិនអនុញ្ញាតឱ្យថតរូប ឬថតវីដេអូរបស់ iPhone 7
នេះ។

iPhone 7 បង្ហាញខ្លួននៅវៀតណាម មានរូបរាង​ដូច​ទៅនឹង​ព័ត៌មាន​បែកធ្លាយកន្លងមក
(រូបថត ៖ BGR

អំពីទំហំ iPhone 7 មិនមានភាពខុសគ្នាប៉ុន្មាន បើធៀបនឹង iPhone 6/6s ប៉ុន្តែ កាមេរ៉ារបស់វា ធំ
ជាងមុន នឹងលយចេញមកក្រៅច្រើនជាងមុន។ ជាពិសេស លើកនេះ Apple មានបន្ថែមកំណែ
ពណ៌ខ្មៅរលើប ដែលមានអង់តែនពណ៌ដូចសម្បកទូរស័ព្ទ បង្កជាភាពមាំមួន ក៏ដូចជាមានភាព
ស្របគ្នាជាងមុន។

កាមេរ៉ាថ្មីរបស់ iPhone 7 អាចថតវីដេអូ 4K។ មុខងារទប់ទល់នឹងជម្រាបទឹកក៏ត្រូវបានបំពាក់នៅ
លើ iPhone 7 នេះ។ ផលិតផលនេះ ក៏លែងមានរន្ធដោតកាស 3,5 mm ដូចព័ត៌មានចចាមអារ៉ាម
កន្លងមក។

ចំនុចពិសេសមួយទៀត គឺ ប៊ូតុង Home ដែលត្រូវបានផ្លាស់ប្ដូរ ពោលគឺអ្នកមិនចាំបាច់ចុចដូចមុន
ដោយគ្រាន់តែប៉ះដូចនៅលើ Macbook បើទោះវានៅមានរូបរាង និងទំហំដូចមុន៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ vnexpress 


Tags: iPhone 7 វៀតណាម