CamNews

ទូរស័ព្ទ 

ស្មាតហ្វូន “មិនខ្លាច” អាត្រាក់ នឹងត្រូវដាក់លក់ក្នុង តម្លៃ ៧៤០ដុល្លារ (វីដេអូ)

បើទោះបីត្រូវអាត្រាក់កិនពីលើចុះឡើង ប៉ុន្តែ ស៊ុមស្មាតហ្វូន Turing Phone ​ដែលធ្វើអំពីលោហ
ធាតុរាវ នៅតែមានស្ថានភាពដូចដើម។

ទំព័រ PhoneArena ចេញផ្សាយថា ក្រោយរយៈពេលយ៉ាងយូរក្នុងការរង់ចាំ ចុងក្រោយក្រុមហ៊ុន
Turing Robotic Industries ក៏បានប្រកាស​នូវពេលវេលាជាក់លាក់ក្នុងការដាក់លក់ជាផ្លូវការនូវ​
ស្មាតហ្វូនដ៏រឹងមាំ Turing Phone។

គួររំលឹកថា កាលពីខែមេសា​ឆ្នាំទៅ ក្រុមហ៊ុន Turing Robot Industires បានប្រកាស​បង្ហាញនូវ ទូរស័ព្ទមួយដែលដាក់ឈ្មោះតាមគណិតវិទូជនជាតិអង់គ្លេស​ម្នាក់ ឈ្មោះ Alan Turing។ ចំនុច
ពិសេស​របស់ទូរស័ព្ទនេះនោះគឺ ស៊ុមព័ទ្ធ​ជុំវិញទូរស័ព្ទ​ធ្វើអំពីលោហធាតុរាវ (Liquidmetal) ដែល
ក្រុមហ៊ុននេះ ហៅថា “Liquidmorphium”។

តាមពិត​ “Liquidmorphium” គឺជាលោហធាតុផ្សំពី ហ៊្សីកូញ៉ូម (zirconium) ទង់ដែង, អាលុយមីញ៉ូ,
នីកែល (nickel) និងប្រាក់។ លោហធាតុផ្សំ​នេះ​ រឹងជាង​ដែកថែប ប៉ុន្តែតម្លៃរបស់វា​ទាប និងងាយ
ផលិត បើធៀបនឹង ទីតាញ៉ូម (titanium)។ នៅពេលគេប៉ូលា Liquidmorphium នឹងភ្លឺស្អាតដូច
កញ្ចក់។ ក្រៅពីនេះ ស្មាតហ្វូន Turing Phone នេះ ក៏មានបំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាប
ទឹក តាមស្ដង់ដា IPX8 ទោះត្រាមទឹក ២៤ម៉ោង ក៏មិនមានបញ្ហា​។

ដើម្បីបញ្ជាក់អំពីភាពរឹងមាំ​របស់ Turing Phone ក្រុមហ៊ុន Turing Robot Industires បានបង្ហោះ
វីដេអូមួយ ទៅលើ Youtube ក្នុងនោះ Turing Phone ត្រូវបានដាក់នៅលើដី ដើម្បីឱ្យអាត្រាក់កិន
ពីលើ ចុះឡើង។ បើទោះអេក្រង់មិនអាចទ្រាំទ្របាននូវទម្ងន់​របស់អាត្រាក់ ប៉ុន្តែ ស៊ុមធ្វើអំពី
“លោកហធាតុ​រាវ” នៅតែមានរូបរាងដូចដើម។

ក្រៅពីចំនុចពិសេសខាងលើ ស្មាតហ្វូន Turing Phone សុទ្ធតែត្រូវបានបំពាក់ឈីបពិសេសមួយ
ជួយឱ្យវាអាចរកឃើញគ្នា (ស្គាល់ស្មាតហ្វូនដូចគ្នា) បង្កើតបានជាប្រព័ន្ធការពារព័ត៌មានទំនាក់
ទំនង ដែលត្រូវបានបំលែងជាកូដ គ្មានអ្វីមក “បំបែក” បាន។

Turing Phone ឆ្នាំនេះ បានដំឡើងហាតវ៉ែរ ខ្លាំងជាង​អំឡុងពេលឧទ្ទេសនាម កាលពីមួយឆ្នាំមុន
៖ ប្រូសេសឺរ Qualcomm Snapdragon 820 4-core 2,15 Ghz។ អេក្រង់របស់វា មានទំហំ 5,5 inch
Full HD 1920х1080, RAM 3 GB, ថ្ម 3.000 mAh។ Turing Phone ថ្មី​ មានអង្គចងចាំពីរប្រភេទ គឺ
64 និង 128 GB។ ចំណែកកាមេរ៉ា​មុខ 8 megapixel និងកាមេរ៉ាក្រោយ 13 megapixel ។ Turing
Phone នឹងបំពាក់ប្រព័ន្ធប្រតិបត្តិ Sailfish OS 2.0។

ដំបូងឡើយ ក្រុមហ៊ុន Turing Robotic Industries គ្រោងនឹងដាក់លក់ Turing Phone ចាប់ពីថ្ងៃទី
១០ ខែសីហា ឆ្នាំ ២០១៥ ប៉ុន្តែ ក្រោយមកក៏បានពន្យាពេលពីរលើក។ លើកនេះ ក្រុមហ៊ុន បាន
ប្រកាសថា ស្មាតហ្វូនដំបូងនឹងត្រូវបានផ្ញើទៅកាន់អ្នកដែលបានបញ្ជាទិញមុន ចាប់ពីថ្ងៃទី ១២
កក្កដា ឆ្នាំ ២០១៦ ។

Turing Phone នៅតែត្រូវបានលក់ក្នុងតម្លៃដូចដើម ៖ កំណែ 64 GB នឹងមានតម្លៃ ៧៤០ដុល្លារ
ចំណែកកំណែ 128 GB គឺមានតម្លៃ ៨៧០ដុល្លារ។ រីឯកំណែ 16 GB ដែលមានតម្លៃ ៦១០ដុល្លារ
អាមេរិក នឹងមិនមានទៀតនោះទេ។

ប្រែសម្រួល ៖ បុត្រា


Tags: Turing Phone ស្មាតហ្វូន រឹងមាំ