យោងតាមទិន្នន័យកាលពីឆ្នាំ ២០១៣ គេឃើញថា ក្នុងមួយវិនាទីកន្លងទៅ Alibaba ឆ្លើយតបទៅ
នឹងការបញ្ជាទិញ ចំនួន ៥០០ករណី ហើយទាំងអស់នេះ បើគិតជាមធ្យម វាមានតម្លៃជាង ៩.០០០
ដុល្លារអាមេរិក។
មូលបត្ររបស់ Alibaba ត្រូវបានគេកំណត់តម្លៃ ៦៨ ដុល្លារ ក្នុង ១ហ៊ុន កាលពីថ្ងៃទី ១៨ កញ្ញា
កន្លងទៅ នាំឱ្យក្រុមហ៊ុនចិនមួយនេះ មានតម្លៃទុនសរុប ឡើងដល់ ១៦៨ ពាន់លានដុល្លារ នៅ
ពេលទើបតែចូលរួមផ្សារហ៊ុន New York (អាមេរិក)។
ក្រៅពីចំនុចដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងផ្សារមូលបត្រ នៅលើទិដ្ឋភាពដទៃ Alibaba ក៏ធ្វើឱ្យក្រុម
ហ៊ុនផ្សេងៗ ត្រូវកោតសរសើរ។ ជាក់ស្ដែង ការប្រតិបត្តិការណ៍ ក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន Alibaba
រកបានដល់ទៅ ២៥០ ពាន់លានដុល្លារ គឺច្រើនជាង ១៣៤ ពាន់លានដុល្លារ បើធៀបនឹងក្រុមហ៊ុន
Amazon មកពីអាមេរិក។
ទន្ទឹមនឹងនេះ ទិន្នន័យក្នុងឆ្នាំ ២០១៣ ក៏បានឱ្យដឹងថា ក្នុង ១វិនាទីកន្លងទៅ ក្រុមហ៊ុន Alibaba បានឆ្លើយតបដោយជោគជ័យ ទៅនឹងការបញ្ជាទិញ ចំនួន ៥០០ ករណី ដែលទាំងអស់នេះ មាន
តម្លៃគិតជាមធ្យម ច្រើនជាង ៩.០០០ ដុល្លារអាមេរិក។ ចំណែក Amazon វិញ បើគិតតាមវិធី
ដដែល គេឃើញថា បានត្រឹមតែ ៣.៧០០ ដុល្លារប៉ុណ្ណោះ ក្នុង ១វិនាទី។
ជាមធ្យម អតិថិជនរបស់ Alibaba ចំណាយ ១.០០០ ដុល្លារអាមេរិក ក្នុង ១ឆ្នាំ តាមរយៈការទិញ
ដូរ នៅលើគេហទំព័រនៃក្រុមហ៊ុនចិននេះ ខណៈដែល Amazon បានត្រឹមតែពាក់កណ្ដាល បើធៀប
ទៅនឹង Alibaba ។
ខាងក្រោមនេះ គឺជាតារាងដែលបង្ហាញអំពីតួលេខដ៏គួរចាប់អារម្មណ៍ របស់ Alibaba ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider