CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្រុម​ហ៊ុន Alibaba បដិ​សេធ​មិន​បាន​ចរ​ចា​ទិញ​ក្លឹប​បាល់​ទាត់ AC Milan នោះ​ទេ

(ប៉េកាំង)៖ ក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ Alibaba របស់ចិន បានចេញមកប្រកាស ក៏ដូចជាច្រានចោល នូវរាល់ព័ត៌មានដែលលេចឮថា ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ បានកំពុងតែចរចាទិញក្លឹបបាល់ទាត់អាជីព AC Milan របស់អ៊ីតាលីមួយនេះ ។

សារព័ត៌មានចិន ស៊ិនហួ បានផ្សាយថ្ងៃទី២៨ មេសានេះថា Alibaba បានបដិសេធចំពោះរបាយការណ៍ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី២៧ ខែមេសាម្សិលមិញនេះរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីថា ប្រធានក្រុមហ៊ុន Alibaba លោក Jack Ma បានផ្តល់លុយចន្លោះ ៤៥០លានដុល្លារ ជាថ្នូរនឹងការទិញក្លឹបបាល់ទាត់ជើងខ្លាំងដែលកំពុងលេងនៅក្របខណ្ឌកំពូល Serie A របស់អ៊ីតាលីបច្ចុប្បន្ន ដែលស្មើនឹង ៧០% មានភាគហ៊ុនច្រើនជាងគេក្នុងក្លឹបនេះ គ្រាដែលម្ចាស់ក្លឹបនេះលោក Silvio Berlusconi កំពុងជួបវិបត្តិហិរញ្ញវត្ថុ ។

ភ្លាមៗនោះលោក Jack Ma ឆ្លើយតប ក៏ដូចជាបដិសេធជុំវិញរបាយការណ៍មិនពិតនៅលើ Weibo និង Twitter ដោយ បានសរសេរថា «ក្លឹប AC Milan ស្ថិតក្នុងទីក្រុង Milan មែនទេ? ពេលថ្មីៗនេះ ខ្ញុំបានទទួលដំណឹងថា អតីតកីឡាករប្រ ដាល់ពិភពលោក Mike Tyson បានធ្វើដំណើរទៅកាន់ទីក្រុង Milan ដើម្បីនិយាយពីរឿងនេះ តែខ្ញុំមិនប្រាកដនោះទេ» ។

សូមរំលឹកដែរថា កាលពីថ្ងៃទី២៥ មេសា រាជបុត្រាប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ Tunki Ismail Sultan Ibrahim ក៏បានបដិសេធ​ជុំ​វិញ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា ព្រះ​អង្គ​បាន​កំពុង​ចរចា​ទិញ​បាល់​ទាត់ AC Milan នោះដែរ ។

Jack Ma គ៏ជាអ្នកគាំទ្របាល់ទាត់មួយរូបផងដែរ ដោយលោកបានទិញភាគហ៊ុនក្នុងក្លឹបបាល់ទាត់ Guangzhou Evergrande របស់​ចិន​ដែរ ៕


លោក Jack Ma ម្ចាស់ក្រុមហ៊ុន Alibaba

កីឡាករក្រុម AC Milan

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Alibaba AC Milan Jack Ma