មានវីដេអូ ជាច្រើនប្លែកៗ ដែលទាក់ទងជាមួយ និងក្មេងតូចៗ ដ៏គួរអោយស្រឡាញ់ ដែលធ្វើ អោយ យើងទស្សនា ទស្សនាទៀតមិនចេះ ជិនណាយ ។ កន្លងទៅ មួយខែមុននេះ មានក្មេង ស្រី ២ នាក់ ប្រកួតគ្នា ក្នុងវិញ្ញាសារកីឡា Judo ។ នេះជាការប្រកួត លើកដំបូងរបស់ ពួកគេទាំង ២ ដែលពួកគេ រាងអៀនគ្នា ទៅវិញទៅមក ពេលដំបូង ។ ចាប់ផ្តើមដោយ ការគោរពគ្នា ហើយ បន្តដោយ ការចាប់ស្មារគ្នា ដែលយើង មើលទៅមិនមែន ជាការចាប់បោកទេ តែដូចជាការ អោប គ្នាអញ្ចឹង ហើយវាពិតជាគួរ អោយស្រឡាញ់ ខ្លាំងណាស់ ។ ទស្សនិកជន ទស្សនាវីដេអូ នេះ ហើយនឹង បាត់អស់ទុក្ខ កង្វល់បានមួយ ផ្នែកជាក់ ជាមិនខាន ៕
ដោយ ៖ កុសល
ប្រភព ៖ eonline