CamNews

ទូរស័ព្ទ 

Galaxy Note III សន្យាថានឹងប្រើ chip 8 core ថ្មីរបស់ Samsung

ត្រូវរង់ចាំដល់សប្តាហ៍ក្រោយ ទើបគំរូ chip Exynos Evolved ថ្មីត្រូវបាន Samsung ប្រកាស
បង្ហាញខ្លួន។ សំរាប់ពេលបច្ចុប្បន្ន ពួកគេគ្រាន់តែបង្ហើបឲ្យដឹងថា នេះគឺជាផលិតផលអភិវឌ្ឍ
ថ្មីមួយពី Exynos Octa 8 core ដែលប្រើនៅលើ Galaxy S4, ជាមួយនឹងកំលាំងខ្លាំងជាងច្រើន។
បើតាម GSM Arena, chip ថ្មីរបស់ Samsung មិនគ្រាន់តែមានល្បឿនលឿនជាងមុននោះទេ
ថែមទាំងមាន chip ក្រាហ្វិក GPU ល្អជាង Version ចាស់ទៀតផង។

Exynos Evolved ត្រូវបានសន្និដ្ឋានថា នឹងបង្ហាញខ្លួននៅលើម៉ូដែលដំបូងគេរបស់ Samsung គឺ
Galaxy Note III, ស្មាតហ្វូន Android ស៊េរីខ្ពស់ ដែលនឹងបង្ហាញខ្លួននៅខែកញ្ញា ខាងមុខនេះ។

នៅក្នុងបណ្តារូបភាពចចាមអារាមថ្មីនេះ Galaxy Note III បានឲ្យឃើញមានពិន្ទុទិន្នផល ពិសោធ
តាម Software Antutu Benchmark ឡើងដល់ 33.000 ពិន្ទុ ស្ថិតនៅក្នុងស៊េរីខ្ពស់បំផុត ក្នុងបណ្តា
ស្មាតហ្វូន Android កំពុងតែមាននៅលើទីផ្សារ គឺខ្ពស់ជាងពិន្ទុ ដែលបានវាយតំលៃលើ Galaxy
S4 ប្រើ Exynos Octa Version ចាស់ ច្រើនពិន្ទុផងដែរ។

ការបង្ហាញខ្លួន Exynos Evolved នៅសប្តាហ៍ក្រោយ គឺជាជំហានមួយសំរាប់ការបង្ហាញខ្លួនរបស់
Note III នៅខែកញ្ញា។ គិតមកដល់រយះពេលនេះ បណ្តារូបភាពចចាមអារាម ស្តីពីស្មាតហ្វូននេះ
កាន់តែមានច្រើនឡើង ប៉ុន្តែបណ្តាលក្ខណៈពិសេសៗរបស់វា នៅតែរក្សាជាការសម្ងាត់ដដែល៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy Note III chip 8 core Samsung hightech