ពេលដែលអ្នកប្រើប្រាស់ និងសាធារណជន នៅតែមានការភ្ញាក់ផ្អើល ចំពោះការបង្ហាញខ្លួន
របស់ Galaxy Alpha ស្រាប់តែមានព័ត៌មានចចាមអារ៉ាម ដែលនិយាយថា Samsung ត្រៀមឧទ្ទេសនាមបន្ថែមនូវស្មាតហ្វូនលោហធាតុចំនួន ៣ម៉ូដែលថ្មីផ្សេងទៀត។
Sammobile ដែលជាគេហទំព័រមួយ ជំនាញខាងចេញផ្សាយព័ត៌មានទាក់ទិននឹងផលិតផលរបស់
Samsung បានឱ្យដឹងថា ស្មាតហ្វូនលោហធាតុ ចំនួន ៣ម៉ូដែលនេះ ស្ថិតក្នុងស្រឡាយផលិតផល
ថ្មី ដែលមានសញ្ញាសម្គាល់ថា “A” រួមនឹង Galaxy Alpha ។ ម៉ូដែលស្មាតហ្វូនទាំងនេះ ក៏នឹងមាន
ឈ្មោះកូដតាមលំដាប់ គឺ SM-A300, SM-A599 និង SM-A700 ។
Galaxy Alpha ជាស្មាតហ្វូនលោហធាតុដំបូងគេ របស់ក្រុមហ៊ុន Samsung
ទន្ទឹមនឹងព័ត៌មានដែលថា ស្មាតហ្វូនទាំងនេះ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4
Kitkat គិតមកដល់ពេលនេះ ក៏មានដំណឹងតែមួយគត់ និយាយថា កំណែ SM-A300 អាចនឹងត្រូវ
បានបំពាក់អេក្រង់ប្រភេទ qHD (540 x 960 pixel) ចំណែក ម៉ូដែល ២ផ្សេងទៀត នឹងប្រើប្រាស់
អេក្រង់ HD ឬ Full HD ។
Galaxy Alpha កំពុងតែធ្វើឱ្យពិភពបច្ចេកវិទ្យា មានការភ្ញាក់ផ្អើល
តាមគម្រោង គេជឿថា ស្មាតហ្វូនទាំង ៣ម៉ូដែលថ្មី ដែលស្ថិតក្នុងស្រឡាយ “A” នេះ នឹងត្រូវបាន
Samsung ឧទ្ទេសនាម ក្នុងព្រឹត្តិការណ៍ Unpacked 2014 នៃពិធីពិព័រណ៍ IFA 2014 ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Sammobile/Phonearena