ដោយមានសម្បកធ្វើអំពីលោហធាតុដ៏ប្រណិត និងមានភាពមាំមួន Galaxy Alpha នឹងក្លាយជា
ផលិតផលមួយ ដែលនឹងទទួលបានចំណាប់អារម្មណ៍ច្រើន នៅពេលវាបង្ហាញខ្លួនក្នុងទីផ្សារ។
មួយរយៈចុងក្រោយនេះ Galaxy Alpha ត្រូវបានគេលើកយកមកសរសេរនៅលើទំព័រសារព័ត៌
មានជាច្រើន រាប់មិនអស់។ មូលហេតុដែលនាំឱ្យ Galaxy Alpha របស់ Samsung ត្រូវបានគេយក
ចិត្តទុកដាក់បែបនេះ ក៏ព្រោះតែវាជាម៉ូដែលស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុននេះ ដែលប្រើប្រាស់
សម្បកលោហធាតុ។
យោងតាមដំណឹងថ្មីៗបំផុត ឱ្យដឹងថា Galaxy Alpha នឹងមានអេក្រង់ 4.7 inch ជាមួយនឹងរីសូ
លូសឹន HD 720p ។ ម៉ាស៊ីននេះ ប្រើប្រាស់ឈីប Exynos 5433 8-core គឺ Cortex A15 4-core
និង Cortex A7 4-core រួមនឹង RAM 2GB , អង្គចងចាំក្នុង 32GB, កាមេរ៉ាក្រោយ 12 Mpx និងថ្ម
ដែលមានថាមពល 1.850 mAh ។ Samsung Galaxy Alpha នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ
Android 4.4.2 Kitkat ។
ខាងក្រោមនេះ គឺជាបណ្ដារូបភាពថ្មីៗបំផុត របស់ Samsung Galaxy Alpha ៖
លទ្ធផលនៃការធ្វើតែសនៅលើ Antutu Benchmark គេឃើញថា Galaxy Alpha មានពិន្ទុល្អ
Galaxy Alpha នឹងប្រើប្រាស់ micro SIM រួមនឹង កាមេរ៉ា ១២ចុច
ចំនុចពិសេសរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់គែមជុំវិញ ធ្វើអំពីលោហធាតុ
ជ្រុងនិមួយៗរបស់ Galaxy Alpha ត្រូវបានគេធ្វើឱ្យប៉ោង ធ្វើឱ្យអ្នកកាន់ មានអារម្មណ៍ថា
ណែនជាប់នឹងដៃ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gsmarena/Cnet