CamNews

បច្ចេកវិទ្យា 

ក្រុមហ៊ុន Samsung បន្តកិច្ចសហការជាដៃគូព្រឹត្តការណ៍ កីឡាអូឡំាពិក រហូតដល់ឆ្នាំ 2020

ទីក្រុងណានជីង ប្រទេសចិន​  ថ្ងៃទី 17 សីហា 2014 - គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមហ៊ុន Samsung Electronics Co,Ltd ដែលជាដៃគូឧបត្ថម្ភឧបករណ៍ទំនាក់ទំនង Wireless ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិកពិភពលោក បានប្រកាស  អំពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀង បន្ត ផ្គត់ផ្គង់ និងភាពជាដៃគូនៃព្រឹត្តការណ៍កីឡាអូឡាំពិករហូតដល់ឆ្នាំ 2020  ។ ពិធីចុះហត្ថលេខានេះ ធ្វើ ឡើងរវាងលោក Thomas Bach ប្រធាន IOC និង លោក Jay Y. Lee   អនុប្រធានក្រុមហ៊ុន Samsung Electronics នៅថ្ងៃទី 17 សីហា    ទីក្រុង ណានជីង ប្រទេសចិន ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ កីឡា យុវជនអូឡាំពិករដូវក្តៅលើកទី 2។

លោក Younghee Lee អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃទីផ្សារសកល ផ្នែកបច្ចេកវិជ្ជា និងទូរស័ព្ទរបស់ ក្រុមហ៊ុន Samsung Electronics បានមានប្រសាសន៍ថា "ក្រុមហ៊ុន Samsung មានគោលបំណង ផ្សព្វ ផ្សាយស្មារតីកីឡាអូឡាំពិកតាមរយៈផលិតផលបច្ចេកវិជ្ជាប្រកបដោយភាពច្នៃប្រឌិតរបស់យើងដែល អនុញ្ញាតឱ្យអ្នកគាំទ្រទាំងអស់នៅជុំវិញពិភពលោកអាចភ្ជាប់ទំនាក់ទំនង និងចែករំលែកភាព រំភើបរីក រាយពីកីឡាអូឡាំពិកនេះ។

យើងមានមោទនភាព   ក្នុងការពង្រីក  នៃការចូលរួម    របស់យើងដែលពិតជាសំខាន់ដល់យើងដើម្បី ជម្រុញ លើកទឹកចិត្តមនុស្សតាមរយៈក្តី  ប្រាថ្នាដែលស្ថិតនៅពីក្រោយការប្រកួត និងរួម ចំណែក ដល់ ការវិ វឌ្ឍន៍នៃកីឡាអូឡាំពិក"។

ក្រុមហ៊ុន Samsung នឹងឧបត្ថម្ភកីឡាអូឡាំពិក  ជាផ្លូវការ   តាមរយៈការប្រកួតកីឡាអូឡាំពិករដូវរងា Pyeongchang ឆ្នាំ 2018 និងកីឡាអូឡាំពិកទីក្រុងតូក្យូ   ឆ្នាំ 2020​  លើឧបករណ៍ទំនាក់ទំនង និង កុំព្យូទ័រ Wireless  ។    ប្រភេទផលិតផលបច្ចេកវិជ្ជាទំាងនេះមានដូចជា ទូរស័ព្ទស្មាតហ្វូន, Tablet, កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងឧបករណ៍កុំព្យូទ័រផ្សេងទៀត និងម៉ាស៊ីនព្រីនទ័រ។

លោក Thomas Bach ប្រធាន IOC បានឱ្យដឹងផងដែរថា «យើងពិតជារីករាយជាខ្លំាង ក្នុងការបន្តភាព ជាដៃគូ  ជាមួយក្រុមហ៊ុន  Samsung   ។ មូលនិធិដែលបានបង្កើតដោយក្លាយជាដៃគូសហការ (TOP: The Olympic Partner  )  គាំទ្រដោយផ្ទាល់លើគ្រប់វិញ្ញាសា   កីឡាអូឡាំពិក ក៏ដូចជាដល់គ្រប់ គណៈ កម្មា ធិការជាតិអូឡាំពិក ដែលធ្វើ   ឱ្យ អត្តពលិក មកពីទូទាំងពិភពលោក ដើម្បីត្រៀមរៀបចំ សម្រាប់ ការ ប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក"    ។ ក្រុមហ៊ុន Samsung ក៏បានជួយដល់ដំណើរ ប្រតិបត្តិការរាល់វិញ្ញាសារប្រកួតគ្នាដោយផ្ដល់ជូននូវឧបករណ៍នាំមុខ    ទូរគមនាគមន៍ឥតខ្សែ និងឧប ករ ណ៍បច្ចេកវិជ្ជា។ លើសពីនេះទៀតបច្ចេកវិជ្ជារបស់ Samsung និងការឈានដល់ទីផ្សារសកល នឹង បង្កើតឱ្យមានការចាប់អារម្មណ៍ និងចូលរួមក្រុមពីបណ្តាអ្នកគាំទ្រ  នៅជុំវិញពិភពលោក ជាមួយគុណ តម្លៃ និងចលនាវិវឌ្ឍន៍នៃកីឡាអូឡាំពិក"។

សមាគម    របស់ ក្រុមហ៊ុន Samsung ជាមួយចលនាអូឡាំពិកបានចាប់ផ្តើមនៅពេលដែលក្រុមហ៊ុន Samsung បានក្លាយជាអ្នកឧបត្ថម្ភកីឡាអូឡំាពិកឆ្នាំ1988 ក្នុងទីក្រុងសេអ៊ូល។ ចាប់តាំងពីការ ប្រកួត កី ឡាអូឡាំពិករដូវរងារទីក្រុងណាខាណូឆ្នាំ 1998 ក្រុមហ៊ុន Samsung បានក្លាយជាដៃគូសហការ ក្នុង ព្រឹត្តការណ៍កីឡាអូឡំាពិក (TOP: The Olympic Partner) និងបានក្លាយដៃគូសហការ  កីឡាអូឡាំពិក ទូទាំងពិភពលោកក្នុងការឧបត្ថម្ភប្រភេទឧបករណ៍ទំនាក់ ទំនងឥតខ្សែ Wireless    ។ ក្រុមហ៊ុនមានតួ នាទី ក្នុងការវិវឌ្ឍន៍អស់រយៈពេល 26 ឆ្នាំនៃកិច្ចចូលរួមក្នុងព្រឹត្តការណ៍កីឡាអូឡំាពិក។

ដោយបច្ចេកវិជ្ជាទូរស័ព្ទចល័ត និងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមានភាពស្អិតរមួត ក្រុមហ៊ុន Sam - sung ជឿថាការបន្តការគាំទ្ររបស់ខ្លួន នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំយកនូវបច្ចេកវិជ្ជា បង្កើត ថ្មីបន្ថែមទៀតនៅលើ ឆាកកីឡាអូឡាំពិក។

អំពីការចូលរួមរបស់ក្រុមហ៊ុន Samsung ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក

ក្រុមហ៊ុន Samsung បានចូលរួម   ក្នុង  ព្រឹត្តការណ៍កីឡាអូឡាំពិក ក្នុងស្រុកជានាមអ្នកឧបត្ថម្ភ កីឡា អូឡាំពិកក្រុងសេអ៊ូល ឆ្នាំ 1988 ។ ការចាប់ផ្តើមជាមួយនឹងការប្រកួត   កីឡា អូឡាំពិក រដូវរងា ទីក្រុង ណាខាណូឆ្នាំ 1998 ក្រុម ហ៊ុន បានពង្រីកការប្តេជ្ញាចិត្តរបស់ខ្លួន នៃចលនាអូឡាំពិក ក្នុងនាមជាដៃគូ កីឡាអូឡាំពិកទូទាំងពិភពលោកលើឧបករណ៍ទំនាក់ទំនងឥតខ្សែ Wireless  ។  ក្រុមហ៊ុន Samsung ដាក់ចេញយុទ្ធនាការទីផ្សារឌីជីថលជាច្រើនក្នុងការចែករំលែកក្តីរំភើបរីករាយ  នៃ ព្រឹត្តការណ៍កីឡាអូ ឡាំ ពិកនៅជាមួយមនុស្សជុំវិញពិភពលោក និងអាចឱ្យអ្នកគ្រប់គ្នា ចូលរួមនៅក្នុងការប្រកួតនេះ តាម រយៈបច្ចេកវិជ្ជាទូរស័ព្ទចល័តរបស់ខ្លួន។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Samsung ក្នុងនាមជាដៃ  គូ ព្រឹត្ត ការណ៍ អូឡាំពិកទូទាំងពិភពលោកនឹងបន្តរហូតដល់ព្រឹត្តការណ៍អូឡំាពិកទីក្រុង តូក្យូ ឆ្នាំ 2020។

អំពីក្រុមហ៊ុនSamsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យា     ដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី  និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់ តែ ប្រសើរឡើងនូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន    កុំព្យូទ័រ លើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ  LTE  ឧបករណ៍វេជ្ជសាស្ត្រ   ឧបករណ៍ផ្សេងៗ   ប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ   LED  ។  យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក ៕

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។


Tags: Samsung Galaxy Alpha Samsung Galaxy Alpha