Galaxy Note ថ្មី ត្រូវបានគេជឿថា នឹងមានថ្មដែលមានថាមពល 3.500 mAh ខ្ពស់ជាង Note 5
ប៉ុន្តែ ទាបជាង Galaxy S7 edge។
បើទោះជាព្រឹត្តិការសំខាន់របស់ Samsung នឹងត្រូវបានគេធ្វើឡើង នៅថ្ងៃទី ២សីហា ប៉ុន្តែ បណ្ដា
រូបភាពស្ដីអំពី Galaxy Note 7 បានបែកធ្លាយចេញពីក្រុមហ៊ុនលក់រាយមួយរបស់ចិន។ ទាំងនេះ
ត្រូវបានគេជឿថា ជារូបភាពផ្លូវការរបស់ Galaxy Note 7 ។
Galaxy Note 7 មានរូបរាងជ្រុងជាង បើធៀបនឹង Galaxy S7 និង S7 edge ប៉ុន្តែ អេក្រង់របស់វា
មានលក្ខណៈកោងទេរទៅសងខាង មិនរាបស្មើដូច Galaxy Note 5។
គែមរបស់ស្មាតហ្វូននេះ ត្រូវបានធ្វើអំពីលោហធាតុ ហើយផ្នែកខាងមុខ និងខាងក្រោយ សុទ្ធតែ
ធ្វើអំពីកញ្ចក់ កោងទេរទៅខាងស្ដាំ និងខាងឆ្វេង។
ក្រៅពីពណ៌លឿង និងពណ៌ស ដូច Galaxy S7 ក្រុមហ៊ុន Samsung អាចនឹងបន្ថែមកំណែពណ៌
ទឹកសមុទ្រខ្ចីដែលមានឈ្មោះថា Blue Coral។
ប៊ិច S Pen នឹងមានពណ៌ដូចទៅនឹង Note 7។
ទន្ទឹមនឹងនេះ Samsung ក៏អាចនឹងបន្ថែមសមត្ថភាពទប់ទល់នឹងជម្រាបទឹក និងធូលី ទៅឱ្យ
Galaxy Note 7។ Galaxy Note 7 នឹងប្រើកាមេរ៉ា ដូច Galaxy S7 ដែលបានចេញលក់កាលពី
ដើមឆ្នាំ ដោយមានរីសូលូសឹន 12 megapixel និងសេនសឺរ DualPixel។
ប៉ុន្តែ យោងតាមព័ត៌មានដែលបានដែលបានចុះផ្សាយនៅក្នុងបណ្ដាញសង្គម Weibo គេឃើញ
ថា Galaxy Note 7 ប្រើប្រាស់ថ្ម 3.500 mAh ទាបជាង 100 mAh បើធៀបនឹង Galaxy S7 edge
ហើយបើទោះជាអេក្រង់ 5,7 inch របស់ Galaxy Note 7 ធំជាង Galaxy S7 edge ប៉ុន្តែ វានៅតែ
មានរីសូលូសឹន 2K QuadHD។
ប្រែសម្រួល ៖ បុត្រា