CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA ចូលរួមផលិតយានអវកាស ដែលមានល្បឿនស្មើនឹង ១/៥នៃល្បឿនពន្លឺ

កាលពីខែមេសាកន្លងទៅ ក្រុមអ្នកវិទ្យាសាស្ដ្រអវកាស រួមមានទាំង Stephen Hawking បាន
ប្រកាសនូវគម្រោងរុករកអវកាស នៅក្នុងបណ្ដាហ្គាឡាក់ស៊ីផ្សេងៗ ដោយប្រើឡាស៊ែរ ដើម្បី បាញ់បង្ហោះយានអវកាសមួយដែលមានទំហំប៉ុនតែមប្រៃសណីយ៍ ទៅកាន់ហ្គាឡាក់ស៊ី Alpha
Centauri។

Stephen Hawking និងគម្រោងផលិតយានអវកាសដែលមានល្បឿនលឿន

បើសិនជាយាននេះមានល្បឿនលឿនដូចការគន់គូរ វានឹងត្រូវចំណាយពេល ២០ឆ្នាំ ដម្បីទៅ
ដល់ហ្គាឡាក់ស៊ីដ៏សែនឆ្ងាយនេះ ប៉ុន្តែ ធ្វើយ៉ាងណាដើម្បីឱ្យប្រព័ន្ធអេឡិចត្រូនិចក្នុងយាន
មានជិវិតក្នុងរយៈពេល២០ឆ្នាំនៅក្នុងអវកាស?

ដើម្បីឆ្លើយតបនឹងសំនួរនេះ ក្រុមអ្នកវិទ្យាសាស្ដ្រត្រូវការពេលវេលា និងការពិសោធជាច្រើន
នៅពេលខាងមុខ។

ដើមឆ្នាំក្រោយ កម្មវិធីអវកាស Starshot នឹងចាប់ផ្ដើមធ្វើការពិសោធជាច្រើន ដើម្បីវាយតម្លៃ
កម្រិតគ្រោះថ្នាក់ និងឥទ្ធិពលរបស់ធូលី ឬអាចម៍ផ្កាយ។ល។ ដល់ពេលនោះ ប្រព័ន្ធការពារ របស់យានអវកាសនឹងត្រូវបានគេលើកឡើង។

យានអវកាសដែលមានល្បឿនស្មើនឹង ១/៥ នៃល្បឿនពន្លឺ មានទំហំប៉ុនតែមប្រៃសណីយ

 

គម្រោងសិក្សាស្រាវជ្រាវខាងលើត្រូវបានគេឧទ្ទេសនាមនៅក្នុងសិក្ខាសាលាអន្តរជាតិស្ដីពី
ឧបករណ៍អេឡិចត្រូនិចនៅ San Francisco កាលពីសប្ដាហ៍កន្លង៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ sciencealert


Tags: NASA យានអវកាស អវកាស