ហូឡង់៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យសាស្រ្ដ មកពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗ
នេះថា រូងដីនៅក្រោមភ្នំមួយ ដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ ត្រូវបានរកឃើញ។
លោក Daniel Kaufman អ្នកបុរាណវិទ្យាមកពីរដ្ឋហាវ៉ៃ បាននិយាយថា រូងដែលមានអាយុ
កាលដ៏យូរនេះ គឺត្រូវបានរកឃើញនៅក្នុងតំបន់ Nahal Me'aront ភ្នំCarmel នៃខេត្ដ Haifa
ភាគខាងលិចនៃប្រទេសហូឡង់។ លោកបានបន្ថែមថា នៅក្នុងរូងភ្នំនោះ គឺអ្នកវិទ្យាសាស្រ្ដ
បានរកឃើញនូវភស្ដុតាងមួយចំនួន ដូចជា មនុស្សចម្លាក់ធ្វើអំពីថ្ម និងដី សម្ភារៈរួមមាន កំា
បិត ពូថៅ ព្រួញ ដែលរបស់របរទាំងអស់នេះ សុទ្ធសឹងធ្វើអំពីថ្ម និងលោហៈធាតុ។
បើតាមការពិសោធន៏ ក្នុងបន្ទប់ PLoS Genetic ទៅលើប្រព័ន្ធឆ្អឹងដែលមាននៅរូងភ្នំនេះ ក្រុម
អ្នកវិទ្យាសាស្រ្ដអាចសន្និដ្ឋានបានថា ប្រជាជនក្នុងប្រទេសអឺរ៉ុបមួយនេះ កាលពីសម័យដើម
ប្រហែលជាអ្នកស្រុកអាហ្រ្វិកខាងត្បូង និងអាស៊ី ដែលបាននាំគ្នា ផ្លាស់ទីតំាងទៅកាន់តំបន់
នោះ ក្នុងគោលបំណងស្វែងរកទីកន្លែង ដើម្បីធ្វើកសិកម្ម៕
ដោយ៖ នារី
ប្រភព៖ research