CamNews

ទូរស័ព្ទ 

Galaxy Note III លេចធ្លាយពិន្ទុ benchmark ដ៏ខ្ពស់ ប្រើ Android 4.3

Galaxy Note III របស់ Samsung បានលេចចេញជាមួយឈ្មោះកូដ GT-N7200 គឺដូចទៅនឹង
ព័ត៌មានចចាមអារាមស្តីពីផលិតផលនេះ កាលពីពេលមុន។ ក្នុងនោះ Galaxy Note II មាន
ឈ្មោះកូដ GT-N7100 ចំណែក Galaxy Note ស៊េរីដំបូងមានឈ្មោះកូដ GT-N7000។

នៅក្នុងលទ្ធផលពីឧបករណ៍វាស់ទិន្នផលដ៏ពេញនិយម Antutu Benchmark ចំនុចគួរឲ្យចាប់
អារម្មណ៍គឺ Galaxy Note III GT-N7200 បានលេចធ្លាយជាមួយប្រព័ន្ធប្រតិបត្តិការ Android 4.3
Version Android មិនដែលត្រូវបាន Google បង្ហាញខ្លួន ក្រៅតែពីព័ត៌មានចចាមអារាមតាមរយះ
បណ្តា Version សាកល្បងប្រើនៅលើ Nexus 4 និង Nexus 7។

ព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ Galaxy Note III ទទួលបានលទ្ធផលទិន្នផល
ខ្ពស់ដល់ទៅ 27.914 ពិន្ទុ គឺឈ្នះ Galaxy S4 Version ប្រើ chip Exynos 5 Octa 8 core ហើយនិង
ឈ្នះដាច់ S4 Version ប្រើ chip Snapdragon 600 4 core និងគូប្រកួត HTC One។

Version Concept មួយ ស្តីពីគំរូស្មាតហ្វូន Note III

JK Shin អ្នកដឹកនាំកំពូលផ្នែកទូរស័ព្ទរបស់ក្រុមហ៊ុន Samsung កាលពីពេលថ្មីៗនេះ បានបញ្ជាក់
ឲ្យដឹងថា Galaxy Note III នឹងបង្ហាញខ្លួនជាផ្លូវការនៅព្រឹត្តិការណ៍ តាំងពិព័រណ៌ IFA 2013 ដែល
នឹងប្រារព្ធឡើងនៅខែកញ្ញា ខាងមុខនេះ។ ទន្ទឹមនឹងនោះ គាត់ក៏បានបង្ហើបឲ្យដឹងថា ស្មាតហ្វូន
នឹងមានអេក្រង់ OLED 5,9 inch ធំទូលាយជាងច្រើន បើប្រៀបជាមួយ ពីរ Version មុន៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy Note III samsung phablet hightech