CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA រៀបគម្រោងទប់ទល់នឹងអាចម៍ផ្កាយ ដែលនឹងហោះមកបុកផែនដី

NASA រៀបគម្រោងធ្វើសមយុទ្ធប្រឆាំងនឹងអាចម៍ផ្កាយដែលនឹងហោះមកបុកផែនដី នៅក្នុងរដ្ឋ
California ខាងត្បូង នាថ្ងៃទី ២០កញ្ញា ឆ្នាំ ២០២០។

NASA និងទីភ្នាក់ងារគ្រប់គ្រងស្ថានភាពបន្ទាន់នៃសហរដ្ឋអាមេរិក (FEMA) កំពុងសហការណ៍គ្នា
រៀបចំគម្រោងការពារមនុស្សក្នុងកាលៈទេសៈបន្ទាន់នៅពេលគេរកឃើញអាចម៍ផ្កាយធំមួយដែល
ជិតនឹងហោះមកបុកផែនដី នេះបើតាមទំព័រ Nature World News ដែលបានចេញផ្សាយការពីថ្ងៃ
ទី ៦វិច្ឆិកា។

NASA កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើចំនួនអាចម៍ផ្កាយដែលនៅជិតផែនដី ដោយ
មានជំនួយពីបណ្ដាញមូលដ្ឋានស្រាវជ្រាវទាំងនៅលើដី និងនៅលើអវកាស។ ក្រុមអ្នកវិទ្យាសាស្ដ្រ
បានគន់គូរឃើញថា មានអាចម៍ផ្កាយជិត ១០.០០០ នៅក្បែរផែនដី។ យ៉ាងតិច ១០% ក្នុងចំណោម
អាចម៍ផ្កាយទាំងនោះ មានអង្កត់ផ្ចិតវែងជាង ១.០០០ម៉ែត្រ និងអាចបំផ្លាញផែនដីទាំងមូល។
Craig Fugate អគ្គនាយករបស់ FEMA ឱ្យដឹងថា “ការធ្វើសមយុទ្ធអំពីគ្រោះមហន្តរាយនេះ បើ
ទោះជាមានហានិភ័យតិចក៏ពិតមែន ប៉ុន្តែ វាមានសារសំខាន់”។

ការធ្វើសមយុទ្ធ យោងទៅលើស្ថានភាពសម្មតិកម្មស្ដីអំពីអាចម៍ផ្កាយមួយដែលមានទំហំប្រហែល
ពី ៩០ទៅ២៥០ម៉ែត្រ និងមានលទ្ធភាព ២% អាចហោះមកបុកផែនដី នៅថ្ងៃទី ២០កញ្ញា ២០២០។
គន្លងគោចររបស់អាចម៍ផ្កាយនេះ ក្រោយមកបានប្ដូរផ្លាស់ នាំឱ្យហានិភ័យនៃការប៉ះទង្គិច កើន
ឡើងដល់ ៦៥% ហើយចុងក្រោយគឺ ១០០% នៅខែឧសភា ឆ្នាំ ២០១៧។ ប៉ុន្មានខែក្រោយមក
ក្រុមអ្នកវិទ្យាសាស្ដ្របានដឹងអំពីតំបន់ដែលអាចម៍ផ្កាយនេះនឹងហោះមកបុក គឺនៅ California
ខាងត្បូង។

Thomas Zurbuchen អនុប្រធានគណកម្មការបេសកកម្មវិទ្យាសាស្ដ្ររបស់ NASA ឱ្យដឹងថា “ពេល
នោះ បញ្ហាមិននៅត្រង់ថា លទ្ធភាពនៃការប៉ះទង្គិចនោះទេ ប៉ុន្តែ វាជាពេលវេលានៃការប៉ះទង្គិច”។

លោក Thomas Zurbuchen បន្តថា ក្រុមអ្នកវិទ្យាសាស្ដ្របច្ចុប្បន្ន មានសមត្ថភាពគ្រប់គ្រាន់ដើម្បី
ទប់ទល់នឹងការប៉ះទង្គិចដូចខាងលើ ដោយការត្រួតពិនិត្យ ព្យាករណ៍ រៀបគម្រោងដើម្បីប្រឈមមុខ
និងកាត់បន្ថយស្ថានភាព យោងទៅលើមូលដ្ឋានសមស្រប។ NASA នឹងផ្ដល់អ្នកជំនាញការទៅឱ្យ
FEMA តាមរយៈទីភ្នាក់ងារសហការណ៍ការពារភព។ ក្រុមនេះក្រោយមក នឹងបន្តធ្វើសមយុទ្ធអំពីការ
ប៉ះទង្គិច រួមជាមួយនឹងអ្នកតំណាងមកពីស្ថាប័ននៃរដ្ឋ និងមូលដ្ឋាននានា៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Nature World News


Tags: NASA អាចម៍ផ្កាយ ណាសា