CamNews

ទូរស័ព្ទ 

ខំយក Galaxy Note 7 ទៅប្ដូរយក Galaxy S7 edge ប៉ុន្តែ វានៅតែផ្ទុះដដែល

នៅចំពោះមុខការប្រមូលត្រឡប់មកវិញនូវ Galaxy Note7 ទូទាំងពិភពលោក ម្ចាស់ Galaxy Note7
ម្នាក់នៅអាមេរិក បានប្ដូរស្មាតហ្វូនរបស់ខ្លួនដើម្បីងាកទៅប្រើ Galaxy S7 edge ប៉ុន្តែ សំណាង
អាក្រក់នៅតាមលងអតិថិជនម្នាក់នេះ នៅពេល Galaxy S7 edge ថ្មីបានផ្ទុះពេលកំពុងបញ្ចូលថាម
ពលថ្មរំលងរាត្រី។

ព័ត៌មានខាងលើត្រូវបានមិត្តអ្នកអានម្នាក់ចែករំលែកនៅលើទំព័រ PhoneArena ។ ប្រភពព័ត៌មាន
មិនបញ្ចេញឈ្មោះនេះ បច្ចុប្បន្នកំពុងធ្វើការឱ្យក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទធំមួយនៅអាមេរិក។ ប្រភព
នេះបានឱ្យដឹងថា អតិថិជនម្នាក់របស់ក្រុមហ៊ុននេះបាននាំយក Galaxy S7 edge កមកាន់ផ្នែក
បម្រើសេវាកម្មដើម្បីបានធានា ដោយសារតែស្មាតហ្វូនរបស់ខ្លួនត្រូវខូចព្រោះតែផ្ទុះ។

រូបភាព​ Galaxy S7 edge  ដែល​ផ្ទុះ​ឆេះពេលកំពុង​សាកថ្មរំលងរាត្រី

ប្រភពដដែលបានឱ្យដឹងថា បន្ទាប់ពី Samsung ប្រមូលត្រឡប់មកវិញនូវ Galaxy Note7 ទូទាំង
ពិភពលោក អតិថិជនម្នាក់នេះបានប្ដូរ Galaxy Note7 ទៅប្រើ Galaxy S7 edge ។ ប៉ុន្តែ Galaxy
S7 edge នេះ បានឆេះ និងផ្ទុះ បន្ទាប់ពីប្រើបាន ២សប្ដាហ៍។ អតិថិជនម្នាក់នេះឱ្យដឹងថា ស្មាត
ហ្វូនរបស់ខ្លួនឆេះ និងផ្ទុះ ពេលគាត់កំពុងសាកថ្មរំលងរាត្រី ដោយប្រើឆ្នាំងសាកហ្ស៊ីនរបស់
Samsung។

ជនរងគ្រោះខាងលើបានទាក់ទងទៅកាន់ក្រុមហ៊ុនដែលផ្ដល់ស្មាតហ្វូនខាងលើដើម្បីរកដំណោះ
ស្រាយ មុនពេលបុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះ បានផ្ញើព័ត៌មានទៅឱ្យទំព័របច្ចេកវិទ្យា Phone
Arena ។

បច្ចុប្បន្ន ក្រុមហ៊ុន Samsung មិនទាន់បានបញ្ចេញមតិអ្វីអំពីករណីនេះនៅឡើយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា នេះមិនមែនជាករណីដំបូងនោះទេដែល Galaxy S7 edge ត្រូវ
ផ្ទុះ។

កាលពីខែមុន យ៉ាងតិចមានករណីផ្ទុះ Galaxy S7 edge ចំនួនពីរត្រូវបានគេរាយការណ៍ ក្នុងនោះ
មានករណីមួយនៅមជ្ឈឹមបូព៌ា និងមួយករណីនៅ ហ្វីលីពីន។

កាលពីខែឧសភាកន្លងទៅ Galaxy S7 edge មួយគ្រឿងក៏បានផ្ទុះនៅក្នុងហោប៉ៅខោរបស់បុរស
ម្នាក់រស់នៅក្នុងរដ្ឋ Ohio អាមេរិក បណ្ដាលឱ្យជននេះត្រូវរលាកជើង។ បុរសនេះក្រោយមកបាន
ដាក់ពាក្យប្ដឹងទៅកាន់តុលាការប្រឆាំងនឹងក្រុមហ៊ុន Samsung។

ប្រែសម្រួល ៖ តារា
ប្រភព ៖ PhoneArena


Tags: Galaxy S7 edge ផ្ទុះឆេះ