CamNews

ព័ត៌មានបច្ចេកវិទ្យា 

អស្ចារ្យ! សាមសុង ប្រកាសដាក់លក់ Galaxy Note 5 ជាផ្លូវការជាមួយការផ្តល់ជូន Galaxy Tab A រហូតដល់១៥០

ក្រុមហ៊ុនសាមសុង នឹងរៀបចំដាក់លក់ជាផ្លូវការ Samsung Galaxy Note5 ដែលលោកអ្នកទន្ទឹង រង់ចាំ បន្ទាប់ពីបានបើកបង្ហាញនៅទៅក្រុងញ៉ូយក កាលពីប៉ុន្មានថ្ងៃមុន នៅផ្សារទំនើបសុរិយាជាន់ ផ្ទាល់ដី ថ្ងៃទី 22 ខែសីហា ត្រូវនឹងថ្ងៃសៅរ៍ សប្តាហ៍នេះ ជាមួយនឹង ការផ្តល់ជូននូវវង្វាន់ថែបប្លែត Samsung Tab A 9.7 អ៊ីញជ៍ រហូតដល់ 150 រង្វាន់។


កម្មវិធីនេះនឹងត្រូវចាប់ផ្តើម ពីម៉ោង 8ព្រឹក ដល់ ម៉ោង6និង30នាទីល្ងាច ដោយមានការចូលរួមពី តារាចម្រៀងដែលស្ថិតក្នុងដួងចិត្តអ្នកស្តាប់ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺកញ្ញា ឱក សុគន្ធកញ្ញា ផងដែរ ។

នៅក្នុងឱកាសនោះ លោកអ្នកអាចជាវទូរស័ព្ទ Samsung Galaxy Note 5 ក្នុងតម្លៃត្រឹមតែ $730 ប៉ុណ្ណោះ ។ ហើយអ្វីដែល រំភើបជាងនេះទៅទៀតនោះ គឺក្នុងចំណោមអ្នកទិញទូរស័ព្ទ Galaxy Note 5 ចំនួនបីនាក់ម្តង នឹងទទួលបានការចាប់ឆ្នោតយក Galaxy Tab A 9.7 អ៊ី​ញជ៍ ចំនួន 1គ្រឿងភ្លាមៗ ហើយអ្នកដែលមិនទទួលបាន Galaxy Tab A ខាងលើ នឹងទទួលបានដងថត Selfie ម្នាក់ ១គ្រឿង ភ្លាមៗ។


Galaxy Note5 ជា​មាន​កញ្ចក់​រាបស្មើ​ងាយស្រួល​ក្នុងការ​សរសេរ​និង​មាន​រាង​កោង​ងាយ ស្រួល​កាន់​ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ពេល​និយាយ​ទូរស័ព្ទ​។​ ជាមួយគ្នានេះ​ផងដែរ​ប៊ិក S Pen ថ្មី​មាន​រាង​មាំ ​និង​មាន​តុល្យភាព ​ពេល​កាន់​ក្នុង​ដៃ​ដែល​ងាយស្រួល​សំរាប់​សរសេរ​ និង​មាន មុខងារប្រើបានច្រើនជាង​មុន​។ តើអ្នកនៅរង់ចាំអីទៀត?

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com

 

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Samsung Galaxy Note Series GALAXY NOTE 5