CamNews

អាមេរិកប្រកាសថ្កោលទោស ទូរសទ្សន៍ សេរី


សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) បានប្រកាសយ៉ាងខ្លាំងថា អាមេ
រិកនឹងថ្កោលទោសដល់ស្ថានីយទូរទស្សន៍ជាតិ សេរី ខណះដែលស្ថានីយនេះ នៅតែមានការគាំ
ទ្ររដ្ឋាភិបាលផ្ដាច់ការនិយម ដែលដឹកនាំដោយលោកប្រធានាតិបតី Bashar al-Assad ។ នេះបើ
តាមសេចក្ដីរាយការណ៍របស់លោក Jay Carney ​​អ្នកគ្រប់គ្រងកិច្ចការសាធារណរបស់​សេតវិមាន
រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ សប្ដាហ៍នេះ។


គួររំលឹកដែរថា សង្គ្រាមនៅ សេរីបានអូសបន្លាយអស់រយះពេល ១៥ ខែមកហើយ ហើយនេះ
បានធ្វើអោយប្រជាជនស្លូតត្រង់រាប់លាននាក់បានបាត់បង់ជីវិត។ ផ្ទះសម្បែង និងហេដ្ឋារចនា
សម្ធ័ន្ទមួយចំនួនធំទៀត ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្នានសល់។ វាជាក៏ពិតណាស់ដែលប្រទេសនេះ
កំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ពិភពលោក ជាពិសេសគឺសហរដ្ឋអាមេរិក។



អ្វីដែលអាមេរិកចោទសេរីនោះគឺថា៖ ថ្មីៗនេះក្រុមស្មាន់កំភើងរបស់ប្រទេស សេរី បានបាញ់ទៅ
លើអ្នកកាស្សែតចំនួន ៣ នាក់​ និងសន្ដិសុខ ៤​ នាក់ផ្សេងទៀតអោយស្លាប់។​ តែអ្វីដែលមិនគួរ
អត់អោននោះគឺថា ទូរទស្សន៍ឯកជនរបស់ប្រទេសនេះបែរជាផ្សាយថា​ គ្នានរឿងអ្វីកើតឡើតទៅ
វិញ។ លោក Jay Carney បានអះអាងថា នេះជារឿងមួយដែលជួយលាក់បាំងឧក្រិដ្ឋកម្មសង្រ្គាម
ដែលគួរតែដាក់ទោសអោយធ្ងន់បំផុត។ ទោះជាយ៉ាងណាក្ដី លោកបានបន្ដថា រដ្ឋាភិបាលក្រុង
វ៉ាស៊ីនតោន ដែលដឹកនាំដោយលោក បារ៉ាក់ អ៊ូបាម៉ា ( Barak Obama) នឹងយករឿងនេះទៅដោះ
ស្រាយ នៅកិច្ចប្រជុំក្នុងទីក្រុង សឺណេវ (Geneva) ប្រទេស ស្វីសនៅខាងមុខ៕


Tags: news USA