CamNews

កុំព្យូទ័រ 

រូបភាពស្រស់ស្អាតរបស់លេបថប Xiaomi ៖ ស្ដើងជាង ស្រាលជាង ប៉ុន្តែ មិនស្អាតជាង MacBook Air

កំណែក Xiaomi Mi Notebook Air មានតម្លៃចាប់ពី ៥២៥ដុល្លារ ចេញលក់ចាប់ពីថ្ងៃទី ២សីហា
ខាងមុខ។

ថ្មីៗនេះ Xiaomi បានប្រកាសឧទ្ទេសនាម លេបថបដំបូងមួយគូ គឺមានឈ្មោះថា Mi Notebook
Air។ Xiaomi បានអះអាងថា Mi Notebook Air ដែលមានរូបរាងស្ដើង ស្រាល គឺសម្រាប់អ្នកធ្វើ
ការនៅការិយាល័យ និងសិស្សសាលា។

Mi Notebook Air មានសម្បកធ្វើអំពីលោហធាតុរឹងមាំ និងមានពីរពណ៌សម្រាប់ជ្រើសរើស គឺ
ពណ៌ប្រផេះ និងពណ៌លឿង។ Mi Notebook Air មានរូបរាងប្រហាក់ប្រហែលទៅនឹង MacBook
Air របស់ Apple ហើយឈ្មោះរបស់វា ក៏អាចនឹងធ្វើឱ្យមនុស្សខ្លះច្រឡំទៅនឹង MacBook Air ផង
ដែរ។

ខាងក្រោមនេះគឺជារូបភាពផ្លូវការស្ដីអំពី Mi Notebook Air ទាំងពីរកំណែ គឺកំណែ 12,5 inch និង
កំណែ 13,3 inch ៖

អំពីគ្រឿងម៉ាស៊ីនរបស់លេបថប Xiaomi Mi Notebook Air កំណែ 12,5 inch ៖
- អេក្រង់ ៖ 12,5 inch, រីសូលូសឹន Full HD
- ប្រូសេសឺរ ៖ Intel Core M3 (4M Cache, up to 2,2 GHz)
- RAM ៖ 4 GB
- SSD ៖ 128 GB
- ថាមពលថ្មប្រើបាន ១១,៥ម៉ោង
- USB Type-C
- ប្រព័ន្ធប្រតិបត្តិ ៖ Windows 10 Home
- តម្លៃ ៖ ៣៤៩៩យ័ន ប្រហែលនឹង ៥២៥ដុល្លារអាមេរិក
- ដាក់លក់ ៖ ចាប់ពីថ្ងៃទី ២សីហា ឆ្នាំ ២០១៦

អំពីគ្រឿងម៉ាស៊ីនរបស់លេបថប Xiaomi Mi Notebook Air កំណែ 13,3 inch ៖
- អេក្រង់13,3 inch រីសូលូសឹន Full HD
- ទំហំ ៖ 309,6 x 210,9 x 14,8 mm
- ទម្ងន់ 1,28 kg ស្រាលជាង MacBook 5%
- ប្រូសេសឺរ ៖ Intel Core i5 - 6200U
- RAM ៖ 8 GB LPDD4
- SDD ៖ 256 GB
- ថាមពលថ្ម ប្រើបាន ៩,៥ម៉ោង
- USB Type-C
- ប្រព័ន្ធប្រតិបត្តិ ៖ Windows 10 Home
- តម្លៃ ៖ ៤៩៩៩យ័ន ប្រហែល ៧៥០ដុល្លារអាមេរិក។
- ដាក់លក់ ៖ ចាប់ពីថ្ងៃទី ២សីហា ឆ្នាំ ២០១៦

ប្រែសម្រួល ៖ បុត្រា


Tags: Xiaomi Mi Notebook លេបថប ចិន កុំព្យូទ័រ